ការពិតទាំង១០ ដែលអ្នកមិនធ្លាប់ដឹង អំពីប្រទេសកម្ពុជា

ចែករំលែក
  • 1
  •  
  •  
  •  
  •  
  •   
1785

ដើម្បីអបអរនូវខួបគំរប់ទី៦៥ នៃទិវាឯករាជ្រជាតិខ្មែរយើងខ្ញំុសូមនាំមកជូននូវអត្ថបទស្តីអំពីការពិតទាំង១០ ដែលអ្នកមិនធ្លាប់ដឹង អំពីប្រទេសកម្ពុជា :

១០. ប្រទេសកម្ពុជា ជាប្រទេសអតីតកំុមុយនីសតែមួយគត់នៅលើពិភពលោក ដែលស្តារឡើងវិញនូវរបបរាជានិយម 

ពីឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៨៩ ប្រទេសកម្ពុជាប្រកាន់ភ្ចាប់នូវរបបកំុមុយនីស តែក្រោយការបោះឆ្នោតដែលរៀបចំដោយអង្កការសហប្រជាជាតិនៅឆ្នាំ១៩៩៣មក ប្រទេសកម្ពុជាបានស្តារឡើងវិញនូវរបបរាជានិយមឡើងវិញ ដោយយកទម្រង់តាមមុនឆ្នាំ១៩៧០ ដែលមានសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ទ្រង់ឡើងគ្រងរាជ្រជាព្រះមហាក្សត្រសារជាថ្មី។

៩. ទន្លេសាបជាទន្លេតែមួយគត់នៅអាសីុ ដែលហូរប្តូរទិសរៀងរាល់ឆ្នាំ

បឹងទន្លេសាបជាបឹងទឹកសាបធំជាងគេនៅអាសីុអាគ្នេយ៍ ហើយទន្លេសាបដែលហូរចេញពីបឹងនេះក៏ទន្លេតែមួយគត់នៅអាសីុ ដែលហូរប្តូរទិសរៀងរាល់ឆ្នាំ។ នៅរដូវបាំ្រងពីខែធ្នូ ដល់ខែឧសភា ទន្លេសាបហូរចេញពីបឺងចាក់ចុះមកក្រោមរហូតដល់ទីប្រសប់ទន្លេចតុមុខនៅរាជធានីភ្នំពេញ រីឯនៅវស្សាធ្លាក់ខ្យល់មូសុង ពីខែមិថុនា ដល់ខែវិឆ្ឆិកា ទន្លេសាបហូរពីក្រោមឡើងទៅលើចាក់ចូលបឹងទន្លេសាបវិញ។

៨. ប្រទេសកម្ពុជា និង ប្រទេសឡាវ ជាប្រទេសដែលរងគ្រោះដោយសារការទំលាក់គ្រាប់បែកច្រើនជាងគេបង្អស់លើពិភពលោក

នាសម័យសង្រ្គាមវៀតណាម (១៩៥៥ ដល់ ១៩៧៥) ទ័ពអាកាសសហរដ្ឋអាមេរិក និង សម្ពន្ធ័មិត្តបានទំលាក់គ្រាប់បែកជាង ២.៧លានតោន មកលើប្រទេសកម្ពុជា និង ឡាវ ដែលចំនួននេះច្រើនជាងចំនួនគ្រាប់បែកសរុបដែលបានទំលាក់មកលើប្រទេសអាល្លឺម៉ង់ និង ជប៉ុន បូករួមចូលគ្នានាសម័យសង្រ្គាមលោកលើកទី២ទៅទៀត។

៧. ក្នុងរយះពេលតែ៥០ឆ្នាំប្រទេសកម្ពុជា បានប្លាស់ប្តូររបបប្រាំបួនដង និង ទង់ជាតិប្រាំបួនដង

ដោយសារវិបត្តិនយោបាយ និង សង្រ្គាមសីុវិល បានបណ្តាលអោយប្រទេសកម្ពុជាឆ្លងកាត់ស្ទើរតែគ្រប់របបនយោបាយ មានតាំងពី របបក្រោមអាណានិគមបារាំង (១៨៦៣ ដល់ ១៩៥៣) របបហ្វាសីុសក្រោមជប៉ុន (១៩៤១ ដល់ ១៩៤៥) របបរាជានិយម (១៩៥៣ ដល់ ១៩៧០) របបសាធារណរដ្ឋនិយម (១៩៧០ ដល់ ១៩៧៥) របបផ្តាច់ការប្រល័យពូជសាសន៍ (១៩៧៥ ដល់ ១៩៧៩) របបសង្គមនិយម (១៩៧៩ ដល់ ១៩៨៩) របបឯកបក្ស (១៩៨៩ ដល់ ១៩៩៣) និង អ៊ុនតាក់ (១៩៩២ ដល់ ១៩៩៣) ព្រមទាំងចុងក្រោយគឺរបបរាជានិយមចាប់តាំងពីឆ្នាំ១៩៩៣មក។

៦. សមរភូមិចុងក្រោយបង្អស់នៃសង្រ្គាមវៀតណាមកើតឡើងនៅប្រទេសកម្ពុជា

សមរភូមិចុងក្រោយបង្អស់នៃសង្រ្គាមវៀតណាម (១៩៥៥ ដល់ ១៩៧៥) សង្រា្គមដែលសីុសាច់ហុតឈាមរវាង រវាងសហរដ្ឋអាមេរិក និង វៀតណាម បានកើតមានឡើងនូវពីរសប្តាហ៍ក្រោយការដួលរលំនៃរបបក្រុងសៃហ្គន (ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥) នៅក្នុងសមរភូមិកោះតាងដែលបានកើតឡើង នៅក្នុងទឺកដីខ្មែរលើដែនកោះតាង ចាប់ពីថ្ងៃទី១២ ដល់ ថ្ងៃ១៤ ខែឧសភា ឆ្នាំ១៩៧៥ រវាងទាហានម៉ារីនអាមេរិកាំង និង ទាហានខ្មែរក្រហម ក្រោយពីខ្មែរក្រហមបានចាប់នាវាដឹកទំនិញមួយរបស់សហរដ្ឋអាមេរិច ហើយសមរភូមិនេះបានបណ្តាលអោយបាត់បង់ជីវិតទាហានអាមេរិកាំង ចំនួន៤៦នាក់ និង ទាហានខ្មែរក្រហមជាង១០០នាក់។

៥. មុនឆ្នាំ១៩៧៥ ប្រទេសកម្ពុជាជាប្រទេសដែលមានរថយន្តមេគសេើដេស (Mercedes) ច្រើនជាងគេបំផុតនៅអាសីុ

ប្រទេសកម្ពុជានាកំឡុងទសវត្សរ៍ទី៦០ ជាប្រទេសដែលមានភាពរីកចម្រើនស្ទើរគ្រប់វិស័យ ប្រជាជនមានជីវភាពធូរធារ ហើយក៏ជាប្រទេសដែលជាប់ចំណាត់ថ្នាក់មានប្រជាជនជាអ្នកនិយមប្រើប្រាស់រថយន្ត មេគសើរដេស ច្រើនជាងគេបំផុតនៅអាសីុផងដែរ (The Most Mercedes per capita)។

៤. សត្វល្អិតមួយចំនួនជាអាហារដ៏ឆ្ងាញ់ពិសារ

ស្របពេលដែលមានមនុស្សជាច្រើននៅលើពិភពលោកដែលខ្លាច និង ខ្ពើមរអើមសត្វល្អិត តែនៅប្រទេសកម្ពុជាសត្វល្អិតមួយចំនួនដូចជា អាពីង និង ចង្រឹត ជាអាហារដ៏ឆ្ងាញ់ពិសាររបស់អ្នកស្រុកមួយចំនួននៅកម្ពុជា។

៣. អង្គរវត្តជាប្រាសាទសាសនាដ៏ធំជាងគេនៅលើពិភពលោក

ដូចយើងដឹងស្រាប់ហើយថា ប្រាសាទអង្គរវត្ត ដែលជានិមិត្តរូបជាតិខ្មែរ ហើយបានកសាងនៅស.វ.ទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២ សំរាប់ឧទ្ទិសជូនព្រះវិស្នុ នៃសាសនាហិណ្ឌូ គឺជាប្រាសាទសាសនាដែលមានទំហំធំជាងគេបង្អស់នៅលើពិភពលោក។

២. នៅខេត្តសៀមរាបមានអតីតទីក្រុងដែលធំជាងគេបំផុតនាយុគសម័យកណ្តាល

ក្រុងមហេន្ទ្របវ៌ត (អានថា ម-ហេន-ដ្រា-បរ-រា-វាត់) ស្ថិតនៅជើងភ្នំគូលេន ចំងាយ៤៥គីឡូម៉ែត្រពីក្រុងសៀមរាបសព្វថ្ងៃ ជាអតីតរាជធានីបុរាណរបស់ប្រទេសកម្ពូជា នាសម័យអង្គរ ដែលធ្លាប់ជាទីប្រជំុជនធំជាងគេបង្អស់នាសម័យនោះ និង ធ្លាប់មានប្រជាជនរស់នៅច្រើនជាងគេបំផុតនៅលើពិភពលោកនាយុគសម័យកណ្តាល (ស.វ.ទី៩ ដល់ ស.វ.ទី១៣) ដែលតាមការប៉ាន់ស្មានពីអ្នកជំនាញបានអោយដឺងថា អាចមានប្រជាជនធ្លាប់រស់នៅទីនោះប្រមាណជាងមួយលាននាក់ លើផ្ទៃដីទីក្រុងដ៏ល្វឹងល្វើយប៉ុនទំហំទីក្រុងញ៉ូវយកសព្វថ្ងៃ។

១.​ ជាតិខ្មែរជាជនជាតិមួយដ៏ចំណាស់ និង ធ្លាប់ជាអាណាចក្រដ៏ធំមួយនៅអាសីុអាគ្នេយ៍

ពីស.វ.ទី៩ ដល់ ស.វ.ទី១៣ អាណាចក្រខ្មែរ គឺជាអាណាចក្រដ៏ធំជាងគេនៅអាសីុអាគ្នេយ៍ដីគោក ដែលលាតសន្ធឹងគ្របដណ្តប់លើផ្ទៃដីជាង១លានគីឡូម៉ែត្រការ៉េ (1,000,000 km²) នៃដែនដីទាំងស្រុងរបស់ប្រទេសថៃ និង ឡាវបច្ចុប្បន្ន ព្រមទាំងមួយផ្នែកធំនៃវៀតណាមខាងត្បូងបច្ចុប្បន្ន។

 

ប្រភព: ការសហការពី Facebook Page​ ចំណេះដឹង

រក្សាសិទ្ធដោយ ចំណេះដឹង និង RooSterKooL Magazine

ហាមចំលងដាច់ខាតនូវផ្នែកណាមួយនៃអត្ថបទនេះ ដោយមិនបានសំុការអនុញាតិ្ត។




Share the joy
  • 1
  •  
  •  
  •  
  •  
  •   

Related Articles

ស្ងាត់ៗចាដេតដឹកដៃស្រីស្អាតថានិច្ចដល់ក្រុងពូសាន(មានវីដេអូ)
WOW ប្រាសាទដាវិនក្លាយជាអប្សរាសដ៏ស្រស់ស្អាត
ផ្ទុះសំណើចជាមួយនឹងខ្សែភាពយន្ត “Men in Black” នៅរោងភាពយន្ត
ទីបំផុតចាដេត ក្លាយជាតារារបស់ផលិតកម្មយក្ស GMM Grammy ជាផ្លូវការ
FriendZone របស់ KatyLove សង្ហាដូចតារា
Bella ភរិយា លោក ជា វណ្ណារិទ្ធ ស្រាប់តែដុះកន្ទុយត្រី ពេលដល់ទឹកដី Maldives
សេន រ៉ានុត អាយុកើន តែសមត្ថភាពមិនស្រុតចុះ (មានវីដេអូ)
តោះ ចាដេត នាំទៅស្គាល់ ក្រុមហ៊ុនCPR
ប៉ែន ចាន់សិត ចេញមុខបកស្រាយការពិត (មានវីដេអូ)
ផល ពៅវិរ័ត្ន តារាចាយរាង
ប៉ុន្មានសន្លឹក របស់ មាន សូនីតា សន្លប់កប់សារី
អីយ៉ាស់ សាណានិងកូនស្រីកំពុងថតអីហ្នឹង?
ខួបកំណើតរបស់ សុភ័ក្រ កុសុម៉ា កូរភ្ញៀវសន្លប់ (មានវីដេអូ )
សុខ សុមាវត្តី និង លី វ៉ាហីត ដឹកដៃគ្នា ថតវីដេអូថ្មី
តាជីគីស្ថាន ដែនដីស្រីស្អាតដែលអ្នកសឹងមិនស្គាល់
វិធី​សាស្ត្រ​​ដក​ខ្លួន​ចេញ​ពី​ជំងឺ​បាក់ទឹកចិត្ត
ធ្លាប់ដឹងទេ អ្វីខ្លះ ​ដែល​ច្រាន​មនុស្សម្នាក់ឲ្យ​មានជំងឺ​បាក់​ទឹក​ចិត្ត ?
មកស្រីៗគ្នាយេីង ក្រចកធម្មតា ម៉េចស្ទាវ? (មានវីដេអូ)
មានសូនីតាប្រហេីរ១ឃ្លា “បើស្អប់អ្នកសិល្បៈហេតុអីនៅមើលរឿង នៅស្តាប់ចម្រៀង?”
ប្រតិកម្មខ្លាំងក្នុងករណីកញ្ញា ទេព បូព្រឹក្សយប់មិញ
កញ្ញាទេព បូព្រឹក្ស ត្រូវគេគប់ស្រាប៊ៀនៅភោជនីយដ្នានមួយ (មានវីដេអូ)
តើអ្នកមានស្ទីលធ្វើខ្លួនសម្រាប់ថ្ងៃគ្រឹស្មាសហើយឬនៅ? (មានវីដេអូ)
ភស្តុតាងដែលបញ្ចាក់យ៉ាងច្បាស់ថា ប្រទេសកម្ពុជាជាដែនដីសុវណ្ណភូមិ
ទៅពិព័រណ៍សៀវភៅកម្ពុជាឆ្នាំនេះមានដើរជួបក្រាស់អត់?
ពិព័រណ៍សៀវភៅកម្ពុជាលើកទី៧ មនុស្សច្រើនខាប់ដូចទឹកគ្រឿង
រាជិនីក្រមា “មាន សូនីតា” ព្រលះ ហាងប្រេនមួយយ៉ាងចាស់ដៃ
លើកដំបូងរបស់អ្នកនិពន្ធប្រលោមលោក ជាមួយសៀវភៅលើកទឹកចិត្តជំនាន់ថ្មី
តើតារាខ្មែរណាខ្លះដែលបានទទួលស៉្បតពាណិជ្ជកម្មនាំរបស់ស្រាប៊ៀកម្ពុជា និង Man City?
អាហារ៦ប្រភេទ ជួយអោយសក់ដុះបានល្អ
ចង់ចេះធ្វើនំខេកស្អាតៗនិងភេសជ្ជ:កប់ៗ ត្រូវអត់? លែងពិបាកទៀតហើយ (មានវីដេអូ)
ធ្លាប់ជួបអ្នកមើលកុនចរិតអញ្ចឹងៗដែរអត់? និយាយថាអត់១ម៉ាត់មក (មានវីដេអូ)
នៅសល់ជាង១ខែទៀត កក់សំបុត្រទៅមេីល Christmas និងឆ្លងឆ្នាំនៅសិង្ហបុរី
ពលរដ្ឋកម្ពុជាអាចធ្វើដំណើរទៅប៉ុន្មានប្រទេសដោយមិនចាំបាច់សំុទិដ្ឋាការ (Visa)?
តោះមកស្គាល់ MoMo Station របស់ស្រីមំុ ល្បីថាកប់សារី (មានវីដេអូ)
ហេតុផលដែលប្រទេសមួយចំនួនបើកបរប្រកាន់ឆ្វេង​ និង មួយចំនួនទៀតបើកបរប្រកាន់ស្តាំ
ខួប១០០ឆ្នាំ ដែលយុទ្ធជនខ្មែរបានពលីជីវិតការពារសេរីភាពនៅទ្វីបអឺុរ៉ុប
9Q ៩សំនួរជាមួយកម្លោះធាន តារាថ្មីតែស្រវ៉ាបានការងារធំៗ (មានវីដេអូ)
ក្រលេកមើលទង់ជាតិខ្មែរពីអតីតកាលទាំងប្រាំបួន
ចុះបេីយក្សសង្ហាបែបហ្នឹង គិតថានាងសិតាប្រហែលអាចប្តូរចិត្ត
មកដឹងអំពីប្រវត្តិរូបថតដ៏ល្បីល្បាញនាទិវាឯករាជ្យជាតិ
ការពិតទាំង១០ ដែលអ្នកមិនធ្លាប់ដឹង អំពីប្រទេសកម្ពុជា
សន្លប់កប់សារី តិចច្រឡំសាសន៍គេ នេះ CABIN CREW ខ្មែរយេីងទេ
ដឹងអត់ថា Victoria’s Secret Fashion Show 2018 នឹងប្រារព្ធនៅទីណា?
ហូឡង់ និង ណេដឺរលែន (Holland and Netherlands) ដែលតែងតែច្រឡំគ្នា
តើហេតុអ្វីបានជាមានរូបប្រាសាទអង្គរវត្តរបស់ខ្មែរ នៅរាជវាំងក្រុងបាងកក ប្រទេសថៃ?
មកស្គាល់ឈ្មោះខេត្តកោះកុង កាលនៅក្រោមអំណាចសៀម
9Q 9សំណួរ ពីប្រុសស្អាតជំនាន់ថ្មី​ ដូរីកូ
អាចហូរឈាមច្រមុះ បេីចូអីុ ប្រលែងល្វែងលេីមួយទំហឹងយ៉ាងនេះ
ដូចស្ករតាំងម៉ែអញ្ចឹងលោកអេីយ
ពួកគេរស់នៅអនាគតទៅហើយ​ មានតែពួកយើងទេនៅឆ្នាំ២០១៨
អ្នកណាខ្លះនៅចាំ រូបសំណាកហនុមានកាច់កយក្ស និង ស្វាពាលីចាក់កក្របីទូភី?
ទេព បូពិក្ស បង្ហោះសារមិនពេញចិត្ត…..
កប់សារីបាត់ ជាមួយរូបថតសីុអារម្មណ៏របស់ Bella
តើពិធីមង្គលការរបស់ ចេននី និង មិកគី តើអ្នកណាជាអ្នកចេញលុយ?
ពេលពោះទទេ គួរញាំុអ្វី?
ចំណីទាំង១០ប្រភេទដែលធ្វើឲ្យអាយុខ្លី 
កម្មវិធីប្រកាសទូរសព្ទ OnePlus 6T នឹងត្រូវលើកពេលមកមុនមួយថ្ងៃ
មុខងារ Mini Player របស់ YouTube មកដល់លើកុំព្យូទ័រ
ក្រុមហ៊ុន HP បង្ហាញពីឡេបថប់ស៊េរីថ្មី រចនាឡើងពីស្បែកសត្វ

Leave a Comment

Your email address will not be published. Required fields are marked *