ហេតុផលដែលប្រទេសមួយចំនួនបើកបរប្រកាន់ឆ្វេង​ និង មួយចំនួនទៀតបើកបរប្រកាន់ស្តាំ

ចែករំលែក
  • 3
  •  
  •  
  •  
  •  
  •   
364

តើអ្នកឆ្ងល់ទេថា ហេតុអ្វីប្រទេសមួយចំនួនបើកបរប្រកាន់ឆ្វេង​ និង និងមួយចំនួនបើកបរប្រកាន់ស្តាំ? រឿងរ៉ាវទាំងនេះវាមានទាក់ទងទៅនឹង ដាវ សេះ និង ណាប៉ូឡេអុង៖

៣៥% នៃប្រទេសទាំងអស់នៅលើពិភពលោកបើកបរដោយប្រកាន់ឆ្វេង (រថយន្តចង្កូតស្តាំ) រីឯ៦៥%ភាគរយទៀតបើកបរដោយប្រកាន់ស្តាំ (រថយន្តចង្កូតឆ្វេង) ហើយប្រទេសភាគច្រើនដែលបើកបរប្រកាន់ឆ្វេងធ្លាប់ស្ថិតក្រោមអាណានិគមចក្រភពអង់គ្លេស។

បៃតង៖ ប្រទេសដែលប្រកាន់ស្តាំ (ចង្កូតឆ្វេង) និង ទឺកក្រូច៖ ប្រទេសដែលប្រកាន់ឆ្វេង (ចង្កូតស្តាំ)

ពីដើមឡើយនៅស្ទើរគ្រប់ទីកន្លែងលើពិភពលោក គេធ្វើដំណើរដោយប្រកាន់ឆ្វេងដោយសារតែមនុស្សភាគច្រើននៅសម័យបុរាណជិះសេះ ដោយទុកដាវនៅខាងឆ្វេងដៃ និង ប្រើប្រាស់ដៃៃខាងស្តាំដើម្បីងាយស្រួលដកដាវយកមកប្រយុទ្ធគ្នា កាលបើពើបប្រទះនឹងសត្រូវនៅតាមដងផ្លូវដែលតំរូវអោយមានភាពងាយស្រួលនិង រហ័ស ក្នុងការជិះសេះបណ្តើរ កាន់ដាវប្រយុទ្ធបណ្តើរ។ នៅប្រទេសបារាំងពីដើមគេបានកំណត់អោយអ្នកមាន និង មន្រ្តីធំៗ ធ្វើដំណើរនៅខាងឆ្វេង ហើយអោយរាស្រ្តសាមញ្ញធ្វើដំណើរនៅខាងស្តាំ តែក្រោយពីបដិវត្តន៍ផ្តួលរលំរបបសក្តិភូមិឆ្នាំ១៧៩៣មក មនុស្សគ្រប់គ្នាបានធ្វើដំណើរដោយប្រកាន់ស្តាំទាំងអស់គ្នា ដើម្បីអោយស្មើរភាពគ្នា ហើយប្រការនេះត្រូវបានអធិរាជណាប៉ូឡេអុង នៅកំឡុងសម័យសង្រ្គាមណាប៉ូលេអុងកាន់កាប់អឺុរ៉ុប (១៨០៣ ដល់ ១៨១៥) កំណត់អោយស្ទើរគ្រប់ប្រទេសនៅទ្វីបអឺុរ៉ុបដែលទ្រង់បានទន្ទ្រានកាន់កាប់អោយប្រកាន់ស្តាំតាមប្រទេសបារាំងដែរ រួមទាំងប្រទេសទាំងឡាយ ដែលក្រោយមកស្ថិតក្រោមអាណានិគមបារាំង ដូចជាប្រទេសកម្ពុជា វៀតណាម ឡាវជាដើមដែលសុទ្ធសឹងប្រកាន់ស្តាំ។

ក៏ប៉ុន្តែចក្រភពអង់គ្លេសដែលចង់បង្ហាញអំពីឥទ្ធពលរបស់ខ្លួន ហើយប្រឆាំងនឹងណាប៉ូឡេអុង បានកំណត់អោយប្រទេសទាំងឡាយស្ថិតដែលក្រោមអាណានិគមខ្លួន បើកបរដោយប្រកាន់ឆ្វេង ទើបសព្វថ្ងៃមានដូចជា ប្រទេសឥណ្ឌា អូស្រា្តលី ក្រុងហុងកុង និង ប្រទេសជាច្រើននៅទៀតនៅទ្វីបអាព្រិចបើកបរដោយប្រកាន់ឆ្វេង លើកលែងចេញតែសហរដ្ឋអាមេរិកចេញ ដែលក្រោយទទួលបានឯករាជ្រពីអង់គ្លេស បានព្យាយាមធ្វើគ្រប់បែបយ៉ាងដើម្បីផ្លាស់ប្តូរនូវអ្វីដែលជាកំអែលអាណានិគមរួមទាំងការបើកបរផងដែរ ដោយប្តូរមកធ្វើដំណើរដោយប្រកាន់ស្តាំវិញ។ ចំណែកឯប្រទេសថៃ និង ជប៉ុនថ្វីត្បិតតែមិនធ្លាប់ស្ថិតនៅក្រោមអាណានិគមប្រទេសណាក៏ដោយ តែមូលហេតុដែលបណ្តាលអោយប្រទេសទាំងពីរនេះបើកបរដោយប្រកាន់ឆ្វេងដូចអង់គ្លេសដែរ គឺដោយសារតែ នាដើមស.វ.ទី២០ ប្រទេសទាំងពីរនេះមានទំនាក់ទំនងពានិច្ចកម្ម និង ការទូត យ៉ាងជិតស្និតជាមួយនឹងចក្រភពអង់គ្លេស ហើយម្យ៉ាងទៀតរថយន្តដំបូងៗដែលចរាចរណ៍នៅប្រទេសថៃគឺនាំចូលមកពីអង់គ្លេសដែលប្រើប្រាស់ចង្កូតស្តាំ និង នៅប្រទេសជប៉ុនខ្សែររថភ្លើងដំបូងបំផុត ត្រូវបានកសាងឡើងដោយចក្រភពអង់គ្លេស។

ប្រទេសស‌៊ុយអែត នៅថ្ងៃដែលផ្លាស់ប្តូរពីប្រកាន់ឆ្វេងមកស្តាំ (១៩៦៣)

ទោះជាយ៉ាងណាមានប្រទេសជាច្រើនបានព្យាយាមផ្លាស់ប្តូរ ពីការបើកបរដោយប្រកាន់ឆ្វេង មកប្រកាន់ស្តាំវិញ ដូចជា ប្រទេសស‌៊ុយអែតបានផ្លាស់ប្តូរពីឆ្វេងមកប្រកាន់ស្តាំនៅឆ្នាំ១៩៦៣ ដើម្បីអោយស្របនឹងប្រទេសនានានៅអឺុរ៉ុប និង ប្រទេសកោះសាវមូអា បានផ្លាស់ប្តូរពីឆ្វេងមកប្រកាន់ស្តាំនៅឆ្នាំ២០០៩។ ទំនោរបើកបរប្រកាន់ស្តាំក៏បណ្តាលមកពីឥទ្ធពលរបស់សហរដ្ឋអាមេរិកផងដែរ ដោយសារតែមួយឆ្នាំៗ សហរដ្ឋអាមេរិកបាននាំចេញរថយន្តជាច្រើនលានគ្រឿង ទៅលើទីផ្សារលើពិភពលោក ដែលបំពាក់ដោយចង្កូតឆ្វេងងាយស្រួលដល់ការបើកបរប្រកាន់ស្តាំ។

 

ប្រភព៖ worldsstandards.eu | Today I Found out

រក្សាសិទ្ធដោយ ចំណេះដឹង និង RooSterKOOL Magazine

ហាមចំលងដាច់ខាតនូវផ្នែកណាមួយនៃអត្ថបទនេះ ដោយមិនបានសំុការអនុញាតិ្ត។

Share the joy
  • 3
  •  
  •  
  •  
  •  
  •   

Related Articles

តោះ ចាដេត នាំទៅស្គាល់ ក្រុមហ៊ុនCPR
ប៉ែន ចាន់សិត ចេញមុខបកស្រាយការពិត (មានវីដេអូ)
ផល ពៅវិរ័ត្ន តារាចាយរាង
ប៉ុន្មានសន្លឹក របស់ មាន សូនីតា សន្លប់កប់សារី
អីយ៉ាស់ សាណានិងកូនស្រីកំពុងថតអីហ្នឹង?
ខួបកំណើតរបស់ សុភ័ក្រ កុសុម៉ា កូរភ្ញៀវសន្លប់ (មានវីដេអូ )
សុខ សុមាវត្តី និង លី វ៉ាហីត ដឹកដៃគ្នា ថតវីដេអូថ្មី
តាជីគីស្ថាន ដែនដីស្រីស្អាតដែលអ្នកសឹងមិនស្គាល់
វិធី​សាស្ត្រ​​ដក​ខ្លួន​ចេញ​ពី​ជំងឺ​បាក់ទឹកចិត្ត
ធ្លាប់ដឹងទេ អ្វីខ្លះ ​ដែល​ច្រាន​មនុស្សម្នាក់ឲ្យ​មានជំងឺ​បាក់​ទឹក​ចិត្ត ?
មកស្រីៗគ្នាយេីង ក្រចកធម្មតា ម៉េចស្ទាវ? (មានវីដេអូ)
មានសូនីតាប្រហេីរ១ឃ្លា “បើស្អប់អ្នកសិល្បៈហេតុអីនៅមើលរឿង នៅស្តាប់ចម្រៀង?”
ប្រតិកម្មខ្លាំងក្នុងករណីកញ្ញា ទេព បូព្រឹក្សយប់មិញ
កញ្ញាទេព បូព្រឹក្ស ត្រូវគេគប់ស្រាប៊ៀនៅភោជនីយដ្នានមួយ (មានវីដេអូ)
តើអ្នកមានស្ទីលធ្វើខ្លួនសម្រាប់ថ្ងៃគ្រឹស្មាសហើយឬនៅ? (មានវីដេអូ)
ភស្តុតាងដែលបញ្ចាក់យ៉ាងច្បាស់ថា ប្រទេសកម្ពុជាជាដែនដីសុវណ្ណភូមិ
ទៅពិព័រណ៍សៀវភៅកម្ពុជាឆ្នាំនេះមានដើរជួបក្រាស់អត់?
ពិព័រណ៍សៀវភៅកម្ពុជាលើកទី៧ មនុស្សច្រើនខាប់ដូចទឹកគ្រឿង
រាជិនីក្រមា “មាន សូនីតា” ព្រលះ ហាងប្រេនមួយយ៉ាងចាស់ដៃ
លើកដំបូងរបស់អ្នកនិពន្ធប្រលោមលោក ជាមួយសៀវភៅលើកទឹកចិត្តជំនាន់ថ្មី
តើតារាខ្មែរណាខ្លះដែលបានទទួលស៉្បតពាណិជ្ជកម្មនាំរបស់ស្រាប៊ៀកម្ពុជា និង Man City?
អាហារ៦ប្រភេទ ជួយអោយសក់ដុះបានល្អ
ចង់ចេះធ្វើនំខេកស្អាតៗនិងភេសជ្ជ:កប់ៗ ត្រូវអត់? លែងពិបាកទៀតហើយ (មានវីដេអូ)
ធ្លាប់ជួបអ្នកមើលកុនចរិតអញ្ចឹងៗដែរអត់? និយាយថាអត់១ម៉ាត់មក (មានវីដេអូ)
នៅសល់ជាង១ខែទៀត កក់សំបុត្រទៅមេីល Christmas និងឆ្លងឆ្នាំនៅសិង្ហបុរី
ពលរដ្ឋកម្ពុជាអាចធ្វើដំណើរទៅប៉ុន្មានប្រទេសដោយមិនចាំបាច់សំុទិដ្ឋាការ (Visa)?
តោះមកស្គាល់ MoMo Station របស់ស្រីមំុ ល្បីថាកប់សារី (មានវីដេអូ)
ហេតុផលដែលប្រទេសមួយចំនួនបើកបរប្រកាន់ឆ្វេង​ និង មួយចំនួនទៀតបើកបរប្រកាន់ស្តាំ
ខួប១០០ឆ្នាំ ដែលយុទ្ធជនខ្មែរបានពលីជីវិតការពារសេរីភាពនៅទ្វីបអឺុរ៉ុប
9Q ៩សំនួរជាមួយកម្លោះធាន តារាថ្មីតែស្រវ៉ាបានការងារធំៗ (មានវីដេអូ)
ក្រលេកមើលទង់ជាតិខ្មែរពីអតីតកាលទាំងប្រាំបួន
ចុះបេីយក្សសង្ហាបែបហ្នឹង គិតថានាងសិតាប្រហែលអាចប្តូរចិត្ត
មកដឹងអំពីប្រវត្តិរូបថតដ៏ល្បីល្បាញនាទិវាឯករាជ្យជាតិ
ការពិតទាំង១០ ដែលអ្នកមិនធ្លាប់ដឹង អំពីប្រទេសកម្ពុជា
សន្លប់កប់សារី តិចច្រឡំសាសន៍គេ នេះ CABIN CREW ខ្មែរយេីងទេ
ដឹងអត់ថា Victoria’s Secret Fashion Show 2018 នឹងប្រារព្ធនៅទីណា?
ហូឡង់ និង ណេដឺរលែន (Holland and Netherlands) ដែលតែងតែច្រឡំគ្នា
តើហេតុអ្វីបានជាមានរូបប្រាសាទអង្គរវត្តរបស់ខ្មែរ នៅរាជវាំងក្រុងបាងកក ប្រទេសថៃ?
មកស្គាល់ឈ្មោះខេត្តកោះកុង កាលនៅក្រោមអំណាចសៀម
9Q 9សំណួរ ពីប្រុសស្អាតជំនាន់ថ្មី​ ដូរីកូ
អាចហូរឈាមច្រមុះ បេីចូអីុ ប្រលែងល្វែងលេីមួយទំហឹងយ៉ាងនេះ
ដូចស្ករតាំងម៉ែអញ្ចឹងលោកអេីយ
ពួកគេរស់នៅអនាគតទៅហើយ​ មានតែពួកយើងទេនៅឆ្នាំ២០១៨
អ្នកណាខ្លះនៅចាំ រូបសំណាកហនុមានកាច់កយក្ស និង ស្វាពាលីចាក់កក្របីទូភី?
ទេព បូពិក្ស បង្ហោះសារមិនពេញចិត្ត…..
កប់សារីបាត់ ជាមួយរូបថតសីុអារម្មណ៏របស់ Bella
តើពិធីមង្គលការរបស់ ចេននី និង មិកគី តើអ្នកណាជាអ្នកចេញលុយ?
ពេលពោះទទេ គួរញាំុអ្វី?
ចំណីទាំង១០ប្រភេទដែលធ្វើឲ្យអាយុខ្លី 
កម្មវិធីប្រកាសទូរសព្ទ OnePlus 6T នឹងត្រូវលើកពេលមកមុនមួយថ្ងៃ
មុខងារ Mini Player របស់ YouTube មកដល់លើកុំព្យូទ័រ
ក្រុមហ៊ុន HP បង្ហាញពីឡេបថប់ស៊េរីថ្មី រចនាឡើងពីស្បែកសត្វ

Leave a Comment

Your email address will not be published. Required fields are marked *