ក្រលេកមើលទង់ជាតិខ្មែរពីអតីតកាលទាំងប្រាំបួន

ចែករំលែក
  • 3
  •  
  •  
  •  
  •  
  •   
918

ដោយសារវិបត្តិនយោបាយ និង សង្រ្គាមសុីវិល បានបណ្តាលអោយប្រទេសកម្ពុជាឆ្លងកាត់ស្ទើរតែគ្រប់របបនយោបាយ និង ផ្លាស់ប្តូររដ្ឋាភិបាលព្រមទាំងទង់ជាតិជាច្រើនលើកច្រើនសារ ថ្ងៃនេះយើងខ្ញុំសូមបង្ហាញជូនអស់លោកអ្នកអោយបានស្គាល់ប្រវត្តិទង់ជាតិខ្មែរ និង សញ្ញាជាតិខ្មែរចាប់ពីសម័យព្រះបាទអង្គឌួង រហូតដល់សព្វថ្ងៃ៖

 

ទង់ជាតិទី១៖ ទង់ជាតិតំណាងឲប្រទេសកម្ពុជាដំបូងគេ ត្រូវបានដាក់ឲប្រើប្រាស់នៅក្នុងរជ្ជកាលព្រះអង្គឌួង ពីឆ្នាំ១៨៤០ ដល់ឆ្នាំ១៨៦៣។ ប្រទេសកម្ពុជានាសម័យនោះប្រកាន់យករបបរាជាធិបតេយ្យ ដែលមានព្រះមហាក្សត្រ ទ្រង់គ្រងផែនដីដោយអំណាចទាំងស្រុងស្ថិតលើទ្រង់់ដោយគ្មានដែនកំណត់។

ទង់ជាតិទី២៖ ជាទង់ជាតិផ្លូវការដំបូងគេ របស់ប្រទេសកម្ពុជាក្រោមអាណានិគមបារាំង ដែលមានទំរង់ស្រដៀងនឹងទង់ជាតិបច្ចុប្បន្ន ហើយមានពីររចនា ដំបូងឡើយទង់ជាតិមួយនេះ មានរូបព្រះបរមរាជវាំងនៅចំកណ្តាល តែក្រោយមកត្រូវបានជំនួសដោយរូបប្រាសាទអង្គរវត្តវិញ ទង់ជាតិនេះត្រូវបានប្រើប្រាស់ចាប់ពីទស្សវត្សរ៍ឆ្នាំ១៨៨០ ដល់ឆ្នាំ ១៩៤៧។ ប្រទេសកម្ពុជានាសម័យនោះស្ថិតក្រោមអាណានិគមបារាំង។

ទង់ជាតិទី៣៖ ជាទង់ជាតិដែលបានប្រើប្រាស់ក្នុងរយះពេលដ៏ខ្លី ពីខែមិនា ដល់ខែ កញ្ញា ឆ្នាំ១៩៤៥ តំណាងឲប្រទេសកម្ពុជាក្នុងរដ្ឋាភិបាលលោកសឹក ង៉ុកថាញ់ ដែលគាំទ្រដោយជប៉ុននាសម័យសង្រ្គាមលោកលើកទីពីរ។ ប្រទេសកម្ពុជានាសម័យនោះជារដ្ឋដែលស្ថិតក្រោមការគ្រប់គ្រងរបស់មហាអំណាចជប៉ុន។

ទង់ជាតិទី៤៖ ជាទង់ជាតិដែលអនុម័តដោយសភាជាតិក្រោយការបោះឆ្នោតជាសកលលើកដំបូង ក្នុងប្រទេសកម្ពុជានាឆ្នាំ១៩៤៧។ ទង់ជាតិនេះតំណាងឲប្រទេសកម្ពុជាស្វយ័តក្នុងសហភាពបារាំង ហើយក្រោយមកក្លាយជាទង់ជាតិនៃប្រទេសកម្ពុជាឯករាជ្យ រហូតដល់ក្រោយរដ្ឋប្រហារឆ្នាំ១៩៧០។ ប្រទេសកម្ពុជានាសម័យនោះប្រកាន់យករបបរាជាធិបតេយ្យ ក្រោមចលនាសង្គមរាស្រ្តនិយម ដឹកនាំដោយ សម្តេចព្រះបរមរតនកោដ្ឋ  នរោត្តម សីហនុ ទ្រង់ជាគង់ព្រះប្រមុខរដ្ឋ ។ ចលនាកងទ័ពជាតិសីហនុនិយមប្រើប្រាស់ទង់ជាតិនេះជាតំណាង ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៩។ ទង់ជាតិនេះត្រូវបានប្រើប្រាស់ឡើងវិញចាប់ពីការប្រកាសព្រះរាជាណាចក្រកម្ពុជា(ទីពីរ) នាថ្ងៃទី២៤ កញ្ញា ១៩៩៣ រហូតមកដល់សព្វថ្ងៃ។

ទង់ជាតិទី៥៖ ជាទង់ជាតិតំណាងឲរដ្ឋាភិបាលសាធារណរដ្ឋខ្មែរ និង តំណាងឲប្រទេសកម្ពុជានៅអង្គការសហប្រជាជាតិពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥។ ប្រទេសកម្ពុជានាសម័យនោះប្រកាន់យករបបសាធារណរដ្ឋនិយម ដែលមានប្រធានាធិបតីគ្រប់គ្រងអំណាច ដូចទៅនឹងសហរដ្ឋអាមេរិក លោកសេនាប្រមុខលន់ នល់ ជាប្រធានាធិបតីតែមួយគត់នៃរបបសាធារណរដ្ឋខ្មែរ។ ទង់ជាតិនេះត្រូវបានអនុមត័អោយប្រើប្រាស់ជាផ្លូវការចាប់ពីទិវា ប្រកាសសាធារណរដ្ឋខ្មែរ នាថ្ងៃទី៩​ តុលា ១៩៧០ រហូតដល់ពេលដែលរបបនេះត្រូវដួលរលំនៅថ្ងៃទី​១៧ មេសា ១៩៧៥។ ទង់ជាតិនេះក៏ជាតំណាងឲអ្នកសាធារណរដ្ឋនិយម និង គណបក្សខ្មែរសាធារណរដ្ឋផងដែរ។

ទង់ជាតិទី៦៖ ជាទង់ជាតិនៃរបបកម្ពុជាប្រជាធិបតេយ្យ របស់ពួកខ្មែរក្រហម ហើយជាទង់ជាតិតំណាងឲប្រទេសកម្ពុជា លើឆាកអន្តរជាតិ ចាប់ពីឆ្នាំ១៩៧៦ រហូតដល់ឆ្នាំ១៩៨៩ ទោះជារបបខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩យ៉ាងណាក្ដី ដោយសារតែអង្គការសហប្រជាជាតិបន្តគាំទ្ររដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ ជារដ្ឋាភិបាលស្របច្បាប់តំណាងឲប្រទេសកម្ពុជា រហូតដល់ឆ្នាំ១៩៨៩។ ប្រទេសកម្ពុជានាសម័យនោះប្រកាន់យករបបកំុមុយនីស តាមបែបលទ្ធិម៉ៅនិយម ផ្តាច់ការ។  ទង់ជាតិនេះមានប្រវត្តិដំបូងឡើយ ត្រូវបានប្រើប្រាស់ជាតំណាងឲចលនាខ្មែរឥស្សរក្រោមការដឹកនាំរបស់ទ្រង់នរោត្តម ចន្ទ័រង្សី នាទសវត្សរ៍ទី៥០ ហើយបន្តប្រើប្រាស់ដោយកងពលតូចទី១៣ (ទាហានសាធារណរដ្ឋខ្មែរ) របស់ទ្រង់ចន្ទ័រង្សី ក្នុងសង្រ្គាមប្រឆាំងនឹងខ្មែរក្រហមនាទស្សវត្សរ៍ទី៧០ទៀត គួរឲចំឡែកណាស់ដែលខ្មែរក្រហមយកទង់នេះមកប្រើប្រាស់បន្ត។

ទង់ជាតិទី៧៖ ជាទង់ជាតិខ្មែរ ក្រោមរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ហើយត្រូវបានប្រើប្រាស់ជាផ្លូវការចាប់ពីថ្ងៃទី​៩​ មករា ១៩៧៩ ដល់ថ្ងៃទី ១ ឧសភា ឆ្នាំ១៩៨៩។ ប្រទេសកម្ពុជានាសម័យនោះប្រកាន់យករបបសង្គមនិយម តាមបែបសហភាពសូវៀត។ ទង់ជាតិទម្រង់បែបនេះត្រូវបានប្រើប្រាស់ជាដំបូង ដោយចលនាខ្មែរឥស្សរនាទសវត្សរ៍ទី៥០។

ទង់ជាតិទី៨៖ ជាទង់ជាតិខ្មែរនាសម័យរដ្ឋកម្ពុជា ត្រូវបានប្រើប្រាស់ជាផ្លូវការចាប់ពីថ្ងៃទី១ ឧសភា ឆ្នាំ១៩៨៩ រហូតដល់ ថ្ងៃទី២៤ កញ្ញា ឆ្នាំ១៩៩៣។ ប្រទេសកម្ពុជានាសម័យនោះប្រកាន់យករបបឯកបក្ស។

ទង់ជាតិទី៩៖ ជាទង់ជាតិតំណាងឲក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា និង ជាទង់ជាតិតំណាងឲអ៊ុនតាក់ ដែលបានប្រើប្រាស់នៅប្រទេសកម្ពុជានាសម័យអ៊ុនតាក់ នាឆ្នាំ១៩៩២-១៩៩៣។

ទង់ជាតិទី៤៖ ក្រោយការបោះឆ្នោតដែលរៀបចំដោយអង្គការសហប្រជាជាតិនៅឆ្នាំ១៩៩៣ ប្រទេសកម្ពុជាបានស្ថារឡើងវិញនូវរបបរាជានិយម ដោយបានប្រើប្រាស់ទង់ជាតិ ភ្លេងជាតិ និង ព្រះរាជសឹង្ហារ ពីមុនឆ្នាំ១៩៧០វិញ ដែលអនុម័តអោយប្រើប្រាស់ជាផ្លូវការចាប់ពីថ្ងៃប្រកាសរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា (ទីពីរ) នៅថ្ងៃទី២៤ កញ្ញា ឆ្នាំ១៩៩៣ រហូតមកដល់បច្ចុប្បន្ន។ ប្រទេសកម្ពុជានាសម័យបច្ចុប្បន្ន ប្រកាន់យករបបរាជាធិបតេយ្យសេរីពហុបក្ស ។

ប្រភព: ការសហការពី Facebook Page​ ចំណេះដឹង

រក្សាសិទ្ធដោយ ចំណេះដឹង និង RooSterKOOL Magazine

ហាមចំលងដាច់ខាតនូវផ្នែកណាមួយនៃអត្ថបទនេះ ដោយមិនបានសំុការអនុញាតិ្ត។

Share the joy
  • 3
  •  
  •  
  •  
  •  
  •   

Related Articles

តោះ ចាដេត នាំទៅស្គាល់ ក្រុមហ៊ុនCPR
ប៉ែន ចាន់សិត ចេញមុខបកស្រាយការពិត (មានវីដេអូ)
ផល ពៅវិរ័ត្ន តារាចាយរាង
ប៉ុន្មានសន្លឹក របស់ មាន សូនីតា សន្លប់កប់សារី
អីយ៉ាស់ សាណានិងកូនស្រីកំពុងថតអីហ្នឹង?
ខួបកំណើតរបស់ សុភ័ក្រ កុសុម៉ា កូរភ្ញៀវសន្លប់ (មានវីដេអូ )
សុខ សុមាវត្តី និង លី វ៉ាហីត ដឹកដៃគ្នា ថតវីដេអូថ្មី
តាជីគីស្ថាន ដែនដីស្រីស្អាតដែលអ្នកសឹងមិនស្គាល់
វិធី​សាស្ត្រ​​ដក​ខ្លួន​ចេញ​ពី​ជំងឺ​បាក់ទឹកចិត្ត
ធ្លាប់ដឹងទេ អ្វីខ្លះ ​ដែល​ច្រាន​មនុស្សម្នាក់ឲ្យ​មានជំងឺ​បាក់​ទឹក​ចិត្ត ?
មកស្រីៗគ្នាយេីង ក្រចកធម្មតា ម៉េចស្ទាវ? (មានវីដេអូ)
មានសូនីតាប្រហេីរ១ឃ្លា “បើស្អប់អ្នកសិល្បៈហេតុអីនៅមើលរឿង នៅស្តាប់ចម្រៀង?”
ប្រតិកម្មខ្លាំងក្នុងករណីកញ្ញា ទេព បូព្រឹក្សយប់មិញ
កញ្ញាទេព បូព្រឹក្ស ត្រូវគេគប់ស្រាប៊ៀនៅភោជនីយដ្នានមួយ (មានវីដេអូ)
តើអ្នកមានស្ទីលធ្វើខ្លួនសម្រាប់ថ្ងៃគ្រឹស្មាសហើយឬនៅ? (មានវីដេអូ)
ភស្តុតាងដែលបញ្ចាក់យ៉ាងច្បាស់ថា ប្រទេសកម្ពុជាជាដែនដីសុវណ្ណភូមិ
ទៅពិព័រណ៍សៀវភៅកម្ពុជាឆ្នាំនេះមានដើរជួបក្រាស់អត់?
ពិព័រណ៍សៀវភៅកម្ពុជាលើកទី៧ មនុស្សច្រើនខាប់ដូចទឹកគ្រឿង
រាជិនីក្រមា “មាន សូនីតា” ព្រលះ ហាងប្រេនមួយយ៉ាងចាស់ដៃ
លើកដំបូងរបស់អ្នកនិពន្ធប្រលោមលោក ជាមួយសៀវភៅលើកទឹកចិត្តជំនាន់ថ្មី
តើតារាខ្មែរណាខ្លះដែលបានទទួលស៉្បតពាណិជ្ជកម្មនាំរបស់ស្រាប៊ៀកម្ពុជា និង Man City?
អាហារ៦ប្រភេទ ជួយអោយសក់ដុះបានល្អ
ចង់ចេះធ្វើនំខេកស្អាតៗនិងភេសជ្ជ:កប់ៗ ត្រូវអត់? លែងពិបាកទៀតហើយ (មានវីដេអូ)
ធ្លាប់ជួបអ្នកមើលកុនចរិតអញ្ចឹងៗដែរអត់? និយាយថាអត់១ម៉ាត់មក (មានវីដេអូ)
នៅសល់ជាង១ខែទៀត កក់សំបុត្រទៅមេីល Christmas និងឆ្លងឆ្នាំនៅសិង្ហបុរី
ពលរដ្ឋកម្ពុជាអាចធ្វើដំណើរទៅប៉ុន្មានប្រទេសដោយមិនចាំបាច់សំុទិដ្ឋាការ (Visa)?
តោះមកស្គាល់ MoMo Station របស់ស្រីមំុ ល្បីថាកប់សារី (មានវីដេអូ)
ហេតុផលដែលប្រទេសមួយចំនួនបើកបរប្រកាន់ឆ្វេង​ និង មួយចំនួនទៀតបើកបរប្រកាន់ស្តាំ
ខួប១០០ឆ្នាំ ដែលយុទ្ធជនខ្មែរបានពលីជីវិតការពារសេរីភាពនៅទ្វីបអឺុរ៉ុប
9Q ៩សំនួរជាមួយកម្លោះធាន តារាថ្មីតែស្រវ៉ាបានការងារធំៗ (មានវីដេអូ)
ក្រលេកមើលទង់ជាតិខ្មែរពីអតីតកាលទាំងប្រាំបួន
ចុះបេីយក្សសង្ហាបែបហ្នឹង គិតថានាងសិតាប្រហែលអាចប្តូរចិត្ត
មកដឹងអំពីប្រវត្តិរូបថតដ៏ល្បីល្បាញនាទិវាឯករាជ្យជាតិ
ការពិតទាំង១០ ដែលអ្នកមិនធ្លាប់ដឹង អំពីប្រទេសកម្ពុជា
សន្លប់កប់សារី តិចច្រឡំសាសន៍គេ នេះ CABIN CREW ខ្មែរយេីងទេ
ដឹងអត់ថា Victoria’s Secret Fashion Show 2018 នឹងប្រារព្ធនៅទីណា?
ហូឡង់ និង ណេដឺរលែន (Holland and Netherlands) ដែលតែងតែច្រឡំគ្នា
តើហេតុអ្វីបានជាមានរូបប្រាសាទអង្គរវត្តរបស់ខ្មែរ នៅរាជវាំងក្រុងបាងកក ប្រទេសថៃ?
មកស្គាល់ឈ្មោះខេត្តកោះកុង កាលនៅក្រោមអំណាចសៀម
9Q 9សំណួរ ពីប្រុសស្អាតជំនាន់ថ្មី​ ដូរីកូ
អាចហូរឈាមច្រមុះ បេីចូអីុ ប្រលែងល្វែងលេីមួយទំហឹងយ៉ាងនេះ
ដូចស្ករតាំងម៉ែអញ្ចឹងលោកអេីយ
ពួកគេរស់នៅអនាគតទៅហើយ​ មានតែពួកយើងទេនៅឆ្នាំ២០១៨
អ្នកណាខ្លះនៅចាំ រូបសំណាកហនុមានកាច់កយក្ស និង ស្វាពាលីចាក់កក្របីទូភី?
ទេព បូពិក្ស បង្ហោះសារមិនពេញចិត្ត…..
កប់សារីបាត់ ជាមួយរូបថតសីុអារម្មណ៏របស់ Bella
តើពិធីមង្គលការរបស់ ចេននី និង មិកគី តើអ្នកណាជាអ្នកចេញលុយ?
ពេលពោះទទេ គួរញាំុអ្វី?
ចំណីទាំង១០ប្រភេទដែលធ្វើឲ្យអាយុខ្លី 
កម្មវិធីប្រកាសទូរសព្ទ OnePlus 6T នឹងត្រូវលើកពេលមកមុនមួយថ្ងៃ
មុខងារ Mini Player របស់ YouTube មកដល់លើកុំព្យូទ័រ
ក្រុមហ៊ុន HP បង្ហាញពីឡេបថប់ស៊េរីថ្មី រចនាឡើងពីស្បែកសត្វ

Leave a Comment

Your email address will not be published. Required fields are marked *