មកស្គាល់ឈ្មោះខេត្តកោះកុង កាលនៅក្រោមអំណាចសៀម

ចែករំលែក
  • 69
  •  
  •  
  •  
  •  
  •   
2321

ខេត្តព្រះចន្ទគីរី គឺជាឈ្មោះខេត្តកោះកុង នៅកំឡុងពេលក្រោមការគ្រប់គ្រងរបស់សៀម

មួយភាគធំនៃខេត្តកោះកុង ព្រមទាំងខេត្តភាគខាងលិចរបស់ខ្មែរ (ពោធិសាត់ បាត់ដំបង និង សៀមរាប) ធ្លាប់បានស្ថិតនៅក្រោមការគ្រប់គ្រងរបស់សៀម ចាប់ពីឆ្នាំ ១៧៩៥ ដល់ ឆ្នាំ១៩០៤ ដោយសារវិបត្តិជម្លោះនយោបាយនៅប្រទេសកម្ពុជានាសម័យនោះ។ កំលុងពេលស្ថិតនៅក្រោមអំណាចសៀម ព្រះចៅមកុដ ស្តេចសៀម (រជ្ជកាល ១៨៥១-១៨៦៨) បានដាក់ឈ្មោះខេត្តកោះកុងថា ប្រាចន្ថាគីរីខេត្ត (ខេត្តព្រះចន្ទគីរី) ឲជួនទៅនឹងខេត្តមួយទៀតដែលនៅភាគខាងត្បូងប្រទេសសៀម គឺខេត្តប្រាជួបគីរីខាន់ (ខេត្តព្រះជប់គីរីខណ្ឌ) ដោយសារខេត្តពីរនេះស្ថិតនៅនឹងខ្សែរស្របនឹងគ្នា។

សង្រ្គាមបារាំង-សៀម ឆ្នាំ១៨៩៣ បាននាំអោយមានសន្ធិសញ្ញាឆ្នាំ ១៩០៤ និង ១៩០៧ ដែលបង្ខំឲសៀមប្រគ្រល់ខេត្តទាំងឡាយរបស់ខ្មែរ ដែលសៀមបានកាន់កាប់ដោយខុសច្បាប់មកឲខ្មែរវិញ រួមទាំងទឹកដីខេត្តកោះកុងនេះផងដែរ មិនត្រឹមត្រឹមតែប៉ុណ្ណោះ កងទ័ពចំរុះបារាំងខ្មែរដឹកនាំដោយ ព្រះអង្គម្ចាស់ នរោត្តម សុធារស (ទ្រង់ជាជីតាបង្កើតរបស់ព្រះបរមរតនកោដ្ឋនរោត្តម សីហនុ) បានចូលទៅកាន់កាប់ខេត្តចន្ទបុរី និង ខេត្តត្រាត របស់សៀមវិញអស់រយះពេល ១៤ឆ្នាំទៀតផង (១៨៩៣ ដល់ឆ្នាំ ១៩០៧)។

ឆ្នាំ១៨៩៣ កងទ័ពចំរុះបារាំង-ខ្មែរ ចូលកាន់កាប់ខេត្តត្រាតរបស់សៀម
ព្រំសីមាដែនសមុទ្រ កម្ពុជា-ថៃ ខេត្តកោះកុង-ខេត្តត្រាត (ច្រកចាំយាម-ហាត់លេក)

ត្រួសៗអំពីជីវប្រវត្តិព្រះអង្គម្ចាស់ នរោត្តម សុធារស

សម្តេចក្រុមព្រះ វរចក្ររណរិទ្ធិ នរោត្តម សុធារស ប្រសូតនៅ គ.ស.១៨៧៥ និង យាងចូលទីវង្គតនៅ គ.ស.១៩៤៥។ ទ្រង់ជាព្រះរាជបុត្រ របស់ព្រះបាទនរោត្តម និង ជាព្រះអយ្យកោ (ជីតាបង្កើត) របស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ សព្វថ្ងៃព្រះនាមទ្រង់បានប្រទានជា មហាវិថី ព្រះសុធារស និង សាលាបឋមសិក្សាព្រះសុធារស នៅរាជធានីភ្នំពេញ។

 




Share the joy
  • 69
  •  
  •  
  •  
  •  
  •   

Related Articles

Leave a Comment

Your email address will not be published. Required fields are marked *