អ្នកណាខ្លះនៅចាំ រូបសំណាកហនុមានកាច់កយក្ស និង ស្វាពាលីចាក់កក្របីទូភី?

ចែករំលែក
  • 4
  •  
  •  
  •  
  •  
  •   
4146

កាលពីសម័យសង្គមរាស្ត្រនិយម មានរូបសំណាកជាច្រើនត្រូវបានរដ្ឋាភិបាល ស្ថាបនាឡើងសំរាប់ដាក់តាំងលំអនៅតាមទីសាធារណៈនានា ក្នុងនោះមានរូបសំណាកពីរដែលជាទីគួរចាប់អារម្មណ៍ និង ចងចាំពីសំណាក់ប្រជាជនដែលរស់នៅទីក្រុងភ្នំពេញ គឺរូបហនុមានកាច់កយក្ស ដែលធ្លាប់មានទីតាំងនៅជិតរង្វង់មូលសម្តេចព្រះសង្ឃរាជជួនណាត ក្បែរផ្លូវទៅសណ្ឋាគារកាំបូឌីយ៉ាណាសព្វថ្ងៃ និង រូបស្វាពាលីចាក់កក្របីទូភី ដែលធ្លាប់មានទីតាំងស្ថិតនៅខាងត្បូងវិមានឯករាជ្យសព្វថ្ងៃ។


រូបសំណាកទាំងពីរនេះដកស្រង់ចេញពីរឿងរាមកេរ្តិ៍ បើតាមការយល់ដឹងរបស់យើងខ្ញុំ រូបហនុមានតំណាងសភាវៈល្អ ហើយក៏ជាតំណាងឲកងយុទ្ធពលខេមរភូមិន្ទ ដូចមាននៅលើនិមិត្តសញ្ញាកងទ័ពស្រាប់ ហើយរូបហនុមានកាច់កយក្សនេះ និង ស្វាពាលីច្បាំងជាមួយក្របីទូភី ជានិមិត្តរូបបង្ហាញថា ស្តេចយក្សក្រុងរាពណ៍ និង ស្តេចក្របីទូភី ទោះខ្លាំងពូកែប៉ុណ្ណាក៏គង់តែបរាជ័យដែរ បើហ៊ានឈ្លានពានយករបស់គេនោះ តែរឿងអបិយជំនឿយើងខ្ញុំមិនដឹងទេ។ ក្រោយមកនាទសវត្សទី៩០រូបសំណាកទាំងពីរនេះត្រូវបានផ្លាស់ប្តូរទីតាំង ដោយយកទៅដាក់តាំងនៅទីរួមខេត្តកំពង់ចាមវិញរហូតដល់សព្វថ្ងៃ។

 

ប្រភព៖​​ ចំណេះដឹង

ប្រភពរូបថត៖ លោក Sophanby Sophan និង Tara Oum។




Share the joy
  • 4
  •  
  •  
  •  
  •  
  •   

Latest News

Related Articles

Leave a Comment

Your email address will not be published. Required fields are marked *