ប្រហែល1ម៉ោងមុននេះក្នុង facebook ផ្លូវការរបស់កញ្ញាបានធ្វើការ Live មិនសុខចិត្តដែលត្រូវបានគេគប់ស្រាប៊ៀពេលដែលកញ្ញាកំពុងតែសម្តែង ចំថ្ងៃណូអែលតែម្តង។
នេះជាទង្វើអសីលធម៌ខ្លាំងណាស់ទៅលើនារីភេទ។ កញ្ញាបានបញ្ចាក់ក្នុងវីដេអូថា ម្ចាស់ហាងមិនត្រឹមតែមិនជួយបែរជាប្រើសម្តីមិនសមរម្យដាក់កញ្ញាទៀតផង។
ម៉្យាងទៀតខាងហាងជាអ្នកអញ្ជើញឲ្យកញ្ញាមកច្រៀងគួរតែផ្តល់កត្តិយសដល់តារាខ្មែរផង។
ភ្លាមៗនោះ ឪពុករបស់តារាស្រីខាងលើ រួមជាមួយលោក G-Devith ដែលជាគូស្នេហ៍បានចេញមុខមកដោះស្រាយភ្លាមៗ តែមិនទាន់ទទួលបានលទ្ធផលដាច់ស្រេចនៅឡើយ។
ដេវីដ បានលើកឡើងថា អ្វីដែលលោក និងគូស្នេហ៍ និងក្រុមការងារចង់បានពេលនេះ គឺចង់ឲ្យសមត្ថកិច្ចរកមុខជនបង្កឲ្យឃើញកាន់តែឆាប់តាមដែលអាចធ្វើបាន តែបើរកមិនឃើញ លោកនឹងបញ្ចេញវីដេអូ ផ្អោបជាមួយរូបភាពរបស់ជននោះតាមរយៈហ្វេសប៊ុក និងបណ្ដារព័ត៌មានផ្សេងៗ ត្បិតលោកមានភស្តុតាងទាំងអស់។
ក្រោយហេតុការកេីតឡេីងបានប្រហែលជាង១ម៉ោង facebook Page របស់ហាងក៏បានបាត់ពីបណ្តាញសង្គម រកលែងឃេីញតែម្ដង៕
សូមចុចមេីលវីដេអូ