ខ្សែភាពយន្តរឿង ក្សត្រាសាគរ (Aqauaman) បំពេញបំនងទស្សនិកនាចុងឆ្នាំ ២០១៨ ជាមួយនឹង វិរបុរសនៅក្នុងទឹក ដ៏អស្ចារ្យ។
បន្ចាប់ពីបានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តរបស់ DC ពីមុនមក ហើយបានទទួលការគំទ្រជាច្រើនពីសំណាក់ទស្សសនិកជន ផលិតកម្ម Warner Bros. បានសម្រេចចិត្តផលិតនៅខ្សែភាពយន្តផ្ទាល់ខ្លួនសម្រាប់ Aquaman។
បន្ទាប់ពីបានប្រកាស់នៅការផលិតខ្សែភាពយន្តនេះឡើង មានទស្សនិកជនជាច្រើនបានមានការសង្ស័យ និងរំពឹងទុកពីវាសនារបស់ភាពយន្តមួយនេះ ពីព្រោះទស្សនិកជនគ្រប់រូបមិនចង់អោយខ្សែភាពយន្ត Aquaman មានភាពអាប់អួរដូចខ្សែភាពយន្តរបស់ DC និង WB ពីមុនៗ។ នៅទីបំផុតផលិតកម្ម Warner Bros. បានផ្ដល់នៅខ្សែភាពយន្ត វីរបុរស មួយដែលខុសប្លែកពីខ្សែភាពយន្ត មុនៗ ដែលបានធ្វែអោយខ្សែភាពយន្តរឿង Aquaman ទទួលបានភាពជោគជ័យយ៉ាងខ្លាំង។
សូបបញ្ជាក់ផងដែរ ខ្សែភាពយន្ត Aqauman ត្រូវបានទស្សនិកជន អញ្ជើញទៅទស្សនាយ៉ាងច្រើនកោះករ ដែលធ្វើអោយ រឿង ក្សត្រាសាគរ រកចំណូលបានយ៉ាងច្រើនពីការចាក់បញ្ចាំងនៅរោងភាពយន្ត ត្រឹមសប្តាហ៍ដំបូង។
បើបងប្អូននៅមិនទាន់បានទស្សនាខ្សែភាពយន្ត Aquaman ទេនោះ សូមកុំភ្លេចទៅទស្សនាខ្សែភាពយន្តនេះ ដែលមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តចាប់ពីថ្ងៃនេះហើយ។
ទស្សនា Trailer នៅទីនេះ
ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។
អត្ថបទ៖ ផ្តល់ដោយ Westec Media Limited