រឿង«ទីក្រុងស្តេចល្បែង»ជំនួបដ៏កម្ររបស់តារាល្បីៗប្រចាំក្រុងហុងកុង

ចែករំលែក
  •  
  •  
  •  
  •  
  •  
  •   
1780

សម្រាប់អ្នកនិយមតាមដានការផ្សាយរឿងភាគហុងកុងរបស់PNNនាពេល​កន្លង​មក ​ហើយ​បន្ត​ទស្សនា​រឿង​ភាគ​ «ទីក្រុងស្តេចល្បែង» ទើបចាក់បញ្ចាំងនាពេលថ្មីៗនេះ ប្រហែលគ្មានអ្នកណា នឹកភ្នកសម្គាល់ពីជំនួបដ៏កម្ររបស់តួសម្តែងល្បីៗរបស់TVBឡើយ។ មូលហេតុព្រោះអំឡុងពេលច្រើនឆ្នាំកន្លងមកនេះតារាប្រចាំប៉ុស្ត៍ទូរទស្សន៍TVB តែងឆ្លាស់វេនគ្នាតាមលេខរៀង បង្ហាញសមត្ថភាពសម្តែងរឿងភាគជាបន្តបន្ទាប់ពុំដែលអាក់ខាន ហើយទាក់ទាញចំណាប់អារម្មណ៍ពីអ្នកទស្សនាតាមរយៈទេពកោសល្យសម្ដែងបានគ្រប់តួអង្គដែលអ្នកដឹកនាំរឿងតម្រូវឱ្យ។ តែចំពោះរឿង «ទីក្រុងស្តេចល្បែង» គឺជាករណីពិសេស ព្រោះតួអង្គ​សម្តែង​​សំខាន់​ៗសុទ្ធជាតារាឯករាជ្យ មាន​បទពិសោធសម្តែងយូរឆ្នាំ ផ្តើមពី២០ រហូតជាង៦០ឆ្នាំ ហើយក៏ធ្លាប់ជាតារាប្រចាំនៅTVBពីមុនមកដែរ។

កញ្ញា សៀវតុង (Charmaine Sheh)

បើគិតរហូតមកដល់បច្ចុប្បន្ននេះ កញ្ញា សៀវតុង ដែលមានឈ្មោះពិត Charmaine Sheh បានចូលប្រលូកក្នុងវិស័យសិល្បៈប្រមាណជាង២០ឆ្នាំហើយ។ ត្បិតពេលនេះនាងមានវ័យប្រមាណ៤៤ឆ្នាំទៅហើយក្តី តែអ្នកសម្ដែងរូបនេះ នៅតែអាចរក្សាជំហរធ្វើជាតារាដ៏មានប្រជាប្រិយភាពរបស់ហុងកុងបានដដែល។ Charmaine Sheh បានផ្តើមសម្តែងរឿងលើកដំបូង​នាឆ្នាំ១៩៩៨ ក្រោយខ្លួនបានប្រលងជាប់ក្លាយជាបវរកញ្ញាហុងកុងចំណាត់ថ្នាក់លេខបីបានមួយឆ្នាំ​រួចមក។ ឯរឿងដែលទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់អ្នកទស្សនាតាម​រយៈ​ការផ្សាយរបស់PNNកន្លងមក ក៏មានមិនតិចរឿងដែរ ដូចជារឿង «ល្បិចក្នុងរាជវាំងវគ្គមួយ» និងរឿង «ព្រះនាងឆ្នាស់ឆ្នើម» ជាដើម។

 លោកOK(Kenneth)

ឯតួឯកប្រុសក្នុងរឿង «តាក់ស៊ីចាប់ខ្មោច» មានឈ្មោះថាOK ក្នុងសាច់រឿងភាគថ្មីនេះក៏មានបទពិសោធក្នុងវិស័យភាពយន្តមិនចាញ់តួឯកស្រីខាងលើប៉ុន្មានដែរ រហូតបច្ចុប្បន្នលោកមានបទពិសោធក្នុងអាជីពរបស់ខ្លួនប្រមាណ២០ឆ្នាំហើយ។ នាឆ្នាំ២០១៩នេះ លោកមានវ័យប្រមាណ៤៥ឆ្នាំ តែអ្នកសម្តែងរូបនេះបានចូលប្រលូកក្នុងវិស័យសិល្បៈតាំងតែពីខ្លួនមានវ័យត្រឹម២៥ឆ្នាំ។ អំឡុងឆ្នាំ១៩៩៩ Kennethបានផ្តើមថតរឿងដំបូងរបស់ខ្លួនមានឈ្មោះថា « At the Threshold of An Era»។

បងធម្មតា (Chan, Natalis)

ឯ បងធម្មតា តួអង្គគ្រូបង្រៀនវិជ្ជាលេងល្បែងក្នុងរឿងភាគថ្មីនេះវិញ ក៏មានបទពិសោធក្រាស់ក្រែលក្នុងការងារជាតារាសម្តែងដែរ មិនមែនធម្មតាដូចឈ្មោះរបស់គាត់នោះឡើយ។ អំឡុងពេលប្រមាណ៣៧ឆ្នាំដែលលោកប្រលូកក្នុងវិស័យសិល្បៈ លោកបានបំពេញការងារជាច្រើនប្រភេទចម្រុះជំនាញគ្នា គឺធ្វើជាតារាចម្រៀងហុងកុង ពិធីករ និងតារាសម្តែងក្នុងពេលដំណាលគ្នាតែម្តង។ តារារូបនេះបានផ្តើមថតរឿងទីមួយរបស់ខ្លួនមានចំណងជើងថា «Modern Master» នា​ឆ្នាំ​១៩៨២​ តែបច្ចុប្បន្ន Chan, Natalis ជាតារាជើងចាស់មួយរូបដែលមានវ័យ៦៩ឆ្នាំទៅហើយ។

លោក ស៊ាង អ៊ូមីង(Patrick Tse)

ដោយឡែកលោកគ្រូតា ស៊ាង អ៊ូមីង វិញ គឺកាន់តែអស្ចារ្យជាងតារាប្រុសស្រី​ខាង​លើទៅទៀត ព្រោះលោកជាតារាសម្តែងជើងចាស់មានសញ្ជាតិពីរ ទាំងចិន និងកាណាដា។ ទោះសព្វថ្ងៃមានវ័យប្រមាណ៨៣ឆ្នាំទៅហើយក្តី តែលោកនៅតែប្រកបរបរជាតារាសម្តែងដដែល។ គិតមកទល់បច្ចុប្បន្ន តារាជើងចាស់រូបនេះ មានបទពិសោធការងារក្នុងវិស័យសិល្បៈអំឡុង៦៥ឆ្នាំ ដោយផ្តើមកិច្ចការរបស់ខ្លួនដំបូងនាឆ្នាំ១៩៥៣។ Patrick Tse បានសម្តែងភាពយន្តលើកទីមួយនាឆ្នាំ១៩៥៤ មានឈ្មោះថា «Taps Off, Downstairs» ក្រោយចូលធ្វើការហ្វឹកហាត់ការងារបានមួយឆ្នាំរួចមក។តើជំនួបដ៏កម្ររបស់តារាជើងចាស់ទាំងអស់ សម្តែងរួមគ្នាក្នុងរឿង «ទីក្រុងស្តេចល្បែង» អាច​ជួយជម្រុញរឿងភាគមួយនេះក្លាយជារឿងដ៏ល្អកម្របានទស្សនាពីមុនមកដែររឺទេ?

សូមទស្សនាទស្សនាឈុតខ្លី៖

អត្ថបទនិងរូបភាព៖ ផ្តល់ដោយភីអិនអិន




Share the joy
  •  
  •  
  •  
  •  
  •  
  •   

Related Articles

ស្ងាត់ៗចាដេតដឹកដៃស្រីស្អាតថានិច្ចដល់ក្រុងពូសាន(មានវីដេអូ)
WOW ប្រាសាទដាវិនក្លាយជាអប្សរាសដ៏ស្រស់ស្អាត
ផ្ទុះសំណើចជាមួយនឹងខ្សែភាពយន្ត “Men in Black” នៅរោងភាពយន្ត
ទីបំផុតចាដេត ក្លាយជាតារារបស់ផលិតកម្មយក្ស GMM Grammy ជាផ្លូវការ
FriendZone របស់ KatyLove សង្ហាដូចតារា
Bella ភរិយា លោក ជា វណ្ណារិទ្ធ ស្រាប់តែដុះកន្ទុយត្រី ពេលដល់ទឹកដី Maldives
សេន រ៉ានុត អាយុកើន តែសមត្ថភាពមិនស្រុតចុះ (មានវីដេអូ)
តោះ ចាដេត នាំទៅស្គាល់ ក្រុមហ៊ុនCPR
ប៉ែន ចាន់សិត ចេញមុខបកស្រាយការពិត (មានវីដេអូ)
ផល ពៅវិរ័ត្ន តារាចាយរាង
ប៉ុន្មានសន្លឹក របស់ មាន សូនីតា សន្លប់កប់សារី
អីយ៉ាស់ សាណានិងកូនស្រីកំពុងថតអីហ្នឹង?
ខួបកំណើតរបស់ សុភ័ក្រ កុសុម៉ា កូរភ្ញៀវសន្លប់ (មានវីដេអូ )
សុខ សុមាវត្តី និង លី វ៉ាហីត ដឹកដៃគ្នា ថតវីដេអូថ្មី
តាជីគីស្ថាន ដែនដីស្រីស្អាតដែលអ្នកសឹងមិនស្គាល់
វិធី​សាស្ត្រ​​ដក​ខ្លួន​ចេញ​ពី​ជំងឺ​បាក់ទឹកចិត្ត
ធ្លាប់ដឹងទេ អ្វីខ្លះ ​ដែល​ច្រាន​មនុស្សម្នាក់ឲ្យ​មានជំងឺ​បាក់​ទឹក​ចិត្ត ?
មកស្រីៗគ្នាយេីង ក្រចកធម្មតា ម៉េចស្ទាវ? (មានវីដេអូ)
មានសូនីតាប្រហេីរ១ឃ្លា “បើស្អប់អ្នកសិល្បៈហេតុអីនៅមើលរឿង នៅស្តាប់ចម្រៀង?”
ប្រតិកម្មខ្លាំងក្នុងករណីកញ្ញា ទេព បូព្រឹក្សយប់មិញ
កញ្ញាទេព បូព្រឹក្ស ត្រូវគេគប់ស្រាប៊ៀនៅភោជនីយដ្នានមួយ (មានវីដេអូ)
តើអ្នកមានស្ទីលធ្វើខ្លួនសម្រាប់ថ្ងៃគ្រឹស្មាសហើយឬនៅ? (មានវីដេអូ)
ភស្តុតាងដែលបញ្ចាក់យ៉ាងច្បាស់ថា ប្រទេសកម្ពុជាជាដែនដីសុវណ្ណភូមិ
ទៅពិព័រណ៍សៀវភៅកម្ពុជាឆ្នាំនេះមានដើរជួបក្រាស់អត់?
ពិព័រណ៍សៀវភៅកម្ពុជាលើកទី៧ មនុស្សច្រើនខាប់ដូចទឹកគ្រឿង
រាជិនីក្រមា “មាន សូនីតា” ព្រលះ ហាងប្រេនមួយយ៉ាងចាស់ដៃ
លើកដំបូងរបស់អ្នកនិពន្ធប្រលោមលោក ជាមួយសៀវភៅលើកទឹកចិត្តជំនាន់ថ្មី
តើតារាខ្មែរណាខ្លះដែលបានទទួលស៉្បតពាណិជ្ជកម្មនាំរបស់ស្រាប៊ៀកម្ពុជា និង Man City?
អាហារ៦ប្រភេទ ជួយអោយសក់ដុះបានល្អ
ចង់ចេះធ្វើនំខេកស្អាតៗនិងភេសជ្ជ:កប់ៗ ត្រូវអត់? លែងពិបាកទៀតហើយ (មានវីដេអូ)
ធ្លាប់ជួបអ្នកមើលកុនចរិតអញ្ចឹងៗដែរអត់? និយាយថាអត់១ម៉ាត់មក (មានវីដេអូ)
នៅសល់ជាង១ខែទៀត កក់សំបុត្រទៅមេីល Christmas និងឆ្លងឆ្នាំនៅសិង្ហបុរី
ពលរដ្ឋកម្ពុជាអាចធ្វើដំណើរទៅប៉ុន្មានប្រទេសដោយមិនចាំបាច់សំុទិដ្ឋាការ (Visa)?
តោះមកស្គាល់ MoMo Station របស់ស្រីមំុ ល្បីថាកប់សារី (មានវីដេអូ)
ហេតុផលដែលប្រទេសមួយចំនួនបើកបរប្រកាន់ឆ្វេង​ និង មួយចំនួនទៀតបើកបរប្រកាន់ស្តាំ
ខួប១០០ឆ្នាំ ដែលយុទ្ធជនខ្មែរបានពលីជីវិតការពារសេរីភាពនៅទ្វីបអឺុរ៉ុប
9Q ៩សំនួរជាមួយកម្លោះធាន តារាថ្មីតែស្រវ៉ាបានការងារធំៗ (មានវីដេអូ)
ក្រលេកមើលទង់ជាតិខ្មែរពីអតីតកាលទាំងប្រាំបួន
ចុះបេីយក្សសង្ហាបែបហ្នឹង គិតថានាងសិតាប្រហែលអាចប្តូរចិត្ត
មកដឹងអំពីប្រវត្តិរូបថតដ៏ល្បីល្បាញនាទិវាឯករាជ្យជាតិ
ការពិតទាំង១០ ដែលអ្នកមិនធ្លាប់ដឹង អំពីប្រទេសកម្ពុជា
សន្លប់កប់សារី តិចច្រឡំសាសន៍គេ នេះ CABIN CREW ខ្មែរយេីងទេ
ដឹងអត់ថា Victoria’s Secret Fashion Show 2018 នឹងប្រារព្ធនៅទីណា?
ហូឡង់ និង ណេដឺរលែន (Holland and Netherlands) ដែលតែងតែច្រឡំគ្នា
តើហេតុអ្វីបានជាមានរូបប្រាសាទអង្គរវត្តរបស់ខ្មែរ នៅរាជវាំងក្រុងបាងកក ប្រទេសថៃ?
មកស្គាល់ឈ្មោះខេត្តកោះកុង កាលនៅក្រោមអំណាចសៀម
9Q 9សំណួរ ពីប្រុសស្អាតជំនាន់ថ្មី​ ដូរីកូ
អាចហូរឈាមច្រមុះ បេីចូអីុ ប្រលែងល្វែងលេីមួយទំហឹងយ៉ាងនេះ
ដូចស្ករតាំងម៉ែអញ្ចឹងលោកអេីយ
ពួកគេរស់នៅអនាគតទៅហើយ​ មានតែពួកយើងទេនៅឆ្នាំ២០១៨
អ្នកណាខ្លះនៅចាំ រូបសំណាកហនុមានកាច់កយក្ស និង ស្វាពាលីចាក់កក្របីទូភី?
ទេព បូពិក្ស បង្ហោះសារមិនពេញចិត្ត…..
កប់សារីបាត់ ជាមួយរូបថតសីុអារម្មណ៏របស់ Bella
តើពិធីមង្គលការរបស់ ចេននី និង មិកគី តើអ្នកណាជាអ្នកចេញលុយ?
ពេលពោះទទេ គួរញាំុអ្វី?
ចំណីទាំង១០ប្រភេទដែលធ្វើឲ្យអាយុខ្លី 
កម្មវិធីប្រកាសទូរសព្ទ OnePlus 6T នឹងត្រូវលើកពេលមកមុនមួយថ្ងៃ
មុខងារ Mini Player របស់ YouTube មកដល់លើកុំព្យូទ័រ
ក្រុមហ៊ុន HP បង្ហាញពីឡេបថប់ស៊េរីថ្មី រចនាឡើងពីស្បែកសត្វ

Leave a Comment

Your email address will not be published. Required fields are marked *