ធ្លាប់តែមើលPopeសម្តែងជាសុភាពបុរសតែមួយរឿងនេះប្លែកអារម្មណ៍តែម្តង

ចែករំលែក
  • 18
  •  
  •  
  •  
  •  
  •   
2396

តារាសម្តែងប្រុសដែលធ្លាប់បានគ្រងដំណែងជាតួឯកអស់ជាច្រើនរឿងប្រចាំប៉ុស្តិ៍លេខ៣ថៃPope Tanawat តែងតែសម្តែងជាតួអង្គសុភាពបុរស និងជាទីចង់បានសម្រាប់តួអង្គនារីៗ។ ដោយឡែកសម្រាប់រឿងភាគថៃដែលមានចំណងជើងជាភាសារខ្មែរ «ឪរវល់អ៊ំក៏មិនទំនេរ» បែរជាសម្តែងជាតួអង្គក្រម៉ិចក្រមើម និង ពូកែកំប្លែងទៅវិញ។

រឿង «ឪរវល់អ៊ំក៏មិនទំនេរ» ​គឺជារឿងបែបកំប្លែង​ លាយឡំមនោសញ្ចេតនា ដោយតម្រូវអោយតួឯកប្រុស Teng (Pope) ដើរតួជាអ៊ំប្រុសម្នាក់ដែលត្រូវមើលថែក្មួយ ដោយសារតែឪពុកម្តាយរបស់គេត្រូវទៅរៀនបន្តនៅក្រៅប្រទេស។ បន្ទាប់ពីទទួលភារៈដ៏ធំមួយនេះ ​Teng បានយកក្មួយទៅផ្ញើនៅកន្លែងមើលថែរក្មេង ហើយក៏បានជួបជាមួយ Chidao (Mew) ជាអ្នកទទួលខុសត្រូវក្មួយរបស់Teng។ គ្រាន់តែបានជួយជាមួយ​ Chidao Teng ក៏បានលង់ស្រឡាញ់នាងដោយមិនបានដឹងថា Chidao មានសង្សាររួចហើយ។ តែជាសំណាងល្អដែលChidao និងសង្សាររបស់នាងមិនសូវជាចុះសម្រុងនិងគ្នា ស្របពេលដែលសង្សាររបស់Chidaoមិនបានស្មោះជាមួយនាងផងនោះ ធ្វើអោយ Teng អាចមានឱកាសដើម្បីបានស្និទ្ធជាមួយChidao។

 

រឿងភាគថៃខាងលើនេះនឹងត្រូវចាក់ផ្សាយចាប់ពីថ្ងៃទី ១៧ ខែធ្នូ រៀងរាល់ថ្ងៃចន្ទ-សុក្រ វេលាម៉ោង ១២:០០ថ្ងៃត្រង់ បន្ទាប់ពីរឿង «ច្រឡំស្នេហ៍»៕

ទស្សនាឈុតខ្លីសូមចុច៖

អត្ថបទ៖ ផ្តល់ដោយភីអិនអិន




Share the joy
  • 18
  •  
  •  
  •  
  •  
  •   

Related Articles

Leave a Comment

Your email address will not be published. Required fields are marked *