រឿង “ឈាមស្នេហ៍មុខកាំបិត” ជាខ្សែភាយន្ដភាគបុរាណដ៏ល្បីនៅចិន និងទទួលបានប្រជាប្រិយភាពខ្លាំង។ ដែលមានអ្នកមើលជិតដល់ 800 លាននាក់ មានផ្សាយនៅបណ្ដាលប្រទេសមួយចំនួនដូចជា ជប៉ុន វៀតណាត ថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី អ៊ីតាលី អង់គ្លេស អេស្ប៊ាញ ទូរគី ម៉ិចស៊ីកូ អាមេរិក និងប្រទេសផ្សេងៗទៀត។ ឥឡូវនេះចៃកុនធីវីបាននាំមកចាក់ផ្សាយនៅប្រទេសកម្ពុជាហើយ ព្រមទាំងបញ្ចូលសម្លេងជាភាសាខ្មែរ ដោយប្រិយមិត្តអាចទស្សនាបាននៅលើកម្មវិធី ចៃកុនធីវី JaiKonTV មើលរឿងតាមទូរសព្ទដៃ។
សាច់រឿងនិយាយអំពី សម័យកាលចុងរជ្ជកាលថាំងកំឡុងពេលកំពុងមានភាពចលចលនោះ នារីម្នាក់ដែលរស់នៅទាំងត្រដាបត្រដួសត្រូវឪពុករបស់បោកលក់ទៅឲ្យផ្ទះបន ដោយប្ដូរនឹងអង្ករពីរបាវ។ ប៉ុន្ដែដោយភាពក្លាហាន នាងបានរត់គេចរហូតបានទៅដល់ក្រុងអាថ៌កំបាំងមួយ និងទទួលបានឈ្មោះថ្មីហៅថា វ៉ានម៉ី។ សំណាងអាក្រក់របស់នាងមិនបានបញ្ចប់ត្រឹមនេះឡើយ ក្រុង “គួយហ័រ” គឺជាក្រុងបង្កើតឡើងសម្រាប់ពួកឃាតករ ដើម្បីរស់នៅទីនេះបាន គឺមានតែពាក្យថា “ស្លាប់ឬសម្លាប់”។
នាងត្រូវគេបង្វឹកឲ្យក្លាយទៅជាឃាតករ ដោយទទួលភារកិច្ចគ្រោះថ្នាក់ស្ទើរតែបាត់បង់ជីវិតជាច្រើនដង តែនាងមានអង្គរក្សលាក់ប្រវត្តិខ្លួនឈ្មោះ ឆាងអាន តែងតែនៅចាំការពារ។ អ្នកទាំងពីរត្រូវបានជាប់ចោទពីបទឃុបឃិតទាក់ទងនឹងការដណ្តើមអំណាចនៅក្នុងគួយហ័រទៀតផង។
ប្រភេទរឿង៖ ក្បាច់គុនយុទ្ធសិល្ប៍ មនោសញ្ចេតនា ការប្រយុទ្ធ និងដណ្ដើមអំណាច
តួអង្គសម្ដែង៖ Li Yitong, Qu Chuxiao, Wang Duo, Marguax , Jill Hsu, Li Zi Feng, Puff Kuo
ទស្សនានៅលើកម្មវិធី ចៃកុនធីវី JaiKonTV ចាប់ពីថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៨ នេះតទៅ។
ទស្សនា Trailer ខាងក្រោមនេះ ៖
នៅចាំអីទៀត ប្រិយមិត្តដែលមិនទាន់មាន កម្មវីធី ចៃកុនធីវី (JaiKonTV App)
អាចដោនឡូតឥឡូវនេះតាមរយៈតំណភ្ជាប់ខាងក្រោមនេះ៖ http://onelink.to/jaikontv
ទស្សនាបន្ថែមទៀត៖ http://jaikon.tv/webpreview/?share=2264
អត្ថបទ៖ ផ្តល់ដោយ JaiKonTV