តោះមកស្គាល់ MoMo Station របស់ស្រីមំុ ល្បីថាកប់សារី (មានវីដេអូ)

ចែករំលែក
  • 2.3K
  •  
  •  
  •  
  •  
  •   
1553

និយាយពីតារាដែលពូកែធ្វើជំនួញ ចាប់ផ្តើមពី អាជីវកម្មខ្នាតតូច រហូតដល់បង្កើតជាក្រុមហ៊ុនមាន ម៉ាកយីហោ (Brand) ផ្ទាល់ខ្លួនទៀតផងប្រិយមិត្តនឹងមិនរាប់រំលងគូរបស់អ្នកនាង គង់ ចាន់ស្រីមុំ និងលោក គីម សីហាឡេីយ  ដែលទទួលបានការចាប់អារម្មណ៍ជាខ្លាំង ទោះជាតារាទាំងពីរមិនសូវមានពេលប្រលូកក្នុងវិស័យសិល្ប:ក៏ដោយ។

ថ្ងៃនេះដែរក្រុមការងារ RooSter_KooL សូមណែនាំ MoMo Station ដែលមានទីតាំងនៅផ្ទះលេខ៣៣ ផ្លូវ៩៩ សង្កាត់បឹងត្របែក ម្តុំស្ថានទូតវៀតណាម។ Momo Station ជាបណ្តុំនៃហាងចំនួន៣ រួមមាន Momo Cosmetic ជាហាងលក់គ្រឿងសម្អាង ដែលជាផលិតផលបង្កើតឡើងផ្ទាល់ដោយអ្នកទាំងពីរ ផលិតពីរោងចក្រក្រៅប្រទេស ហាង Momo Fashion លក់សម្លៀកបំពាក់នារី និងកុមារ ហើយថ្មីៗនេះ ក៏មាន MoMo Food&Drink ដែលលក់អាហារសម្រន់ មានមុខម្ហូបដូចជា នំបញ្ចុកខួរក្តាម បង្អែមតៅហ៊ូ បាញ់ហយទឹកកាពិ និងម្ហូបជាច្រើនទៀត។

ជាធម្មតាម្ហូបទាំងនេះ ជាទូទៅអាចរកបានតែក្នុងផ្សារប៉ុណ្ណោះ ហើយមិនសូវមានផាសុកភាព និងអនាម័យឡើយ។ សម្រាប់ Momo Food&Drink ជាហាងតូចគួរឲ្យស្រលាញ់ តុបតែងស្អាត មានម៉ាស៊ីនត្រជាក់ និងប្រកបដោយអនាម័យ។ ហាងនេះ ចាប់បើកលក់ពីម៉ោង១២ថ្ងៃត្រង់ដល់៧យប់ គឺថាឃ្លានពេលណាអាចរកបាន ដោយមិនខ្លាចផ្សារបិទ។ បើចង់ដឹងច្បាស់អាចចុចមើលវីដេអូខាងក្រោមបាន តែទប់ទឹកមាត់ផង ព្រោះ admin ក៏ទប់មិនជាប់ដែរ៕


 




Share the joy
  • 2.3K
  •  
  •  
  •  
  •  
  •   

Latest News

Related Articles

Leave a Comment

Your email address will not be published. Required fields are marked *