យើងសង្កេតឃើញថាវិស័យផ្សព្វផ្សាយរបស់ប្រទេសយើងមានការរីកចំរើនជាលំដាប់។ មានក្រុមហ៊ុនជាច្រើន បានចំណាយទុនខ្ពស់សំរាប់ផ្សព្វផ្សាយផលិតផលរបស់ខ្លួនតំរូវតាមទីផ្សារ។
រូបថតដោយ RooSter_KooL Media&Design
ក្នុងនោះដែរ ក្រុមហ៊ុន Khmer Beverages ជាក្រុមហ៊ុនឈានមុខគេមួយ ដែលជារឿយៗតែងតែមានស៉្បតពាណិជ្ជកម្មធំៗលំដាប់អន្តរជាតិជារៀងរាល់ឆ្នាំ ហើិយក៏មានការសហការជាមួយក្លឹបបាល់ទាត់ដ៏ល្បី Mancity របស់ចក្រភពអង់គ្លេស ដើម្បីពង្រីកការផ្សព្វផ្សាយរបស់ខ្លួនឲ្យកាន់តែទូលំទូលាយថែមទៀត។
រូបថតដោយ RooSter_KooL Media&Design
រូបថតដោយ RooSter_KooL Media&Design
រូបថតដោយ RooSter_KooL Media&Design
ហេតុដូច្នេះការជ្រើសរើសតារាសម្តែងសំរាប់វីដេអូនេះ រឹតតែតឹងតែងមិនធម្មតា ដោយតំរូវឲ្យមានការជ្រើសរើសចាប់ពីរូបថត វីដេអូសម្តែងខ្លីៗ (Video Casting) របស់តារានីមួយៗ ជាច្រើនដង ពីក្រុមហ៊ុននៅទីក្រុងបាងកកផ្ទាល់ ក្រោមការសហការជាមួយក្រុមហ៊ុន RooSter_KooL ដែលជួយរៀបចំជ្រើសរើស(Casting)និងបញ្ចូនតារាទៅកាន់ប្រទេសថៃ។
លោក ផល ពៅវីរ័ត្ន
លោក ហន គីមធាន
ជាចុងក្រោយតារាកម្ពុជា២រូប មានឱកាសទទួលការងារនេះ ទីមួយគឺលោក ផល ពៅវីរ័ត្ន ជាតារាសម្តែងល្បីជួរមុខ មានប្រភពពីការប្រលង Khmer Super Model និងទី២ គឺលោក ហន គីមធានជាតារាថ្មី មានប្រភពពីការប្រលង Freshie Boys&Girls។
រូបថតដោយ RooSter_KooL Media&Design
រូបថតដោយ RooSter_KooL Media&Design
រូបថតដោយ RooSter_KooL Media&Design
រូបថតដោយ RooSter_KooL Media&Design
អ្នកទាំងពីររូបមានបទពិសោធន៍ច្រើនក្នុងវិស័យសិល្ប: ហើយជារឿយៗតែងមានឱកាសឆក់យកការងារពីផលិតផលយីហោល្បីៗជាច្រើនផងដែរ។
លើសពីនេះទៀតអ្នកទាំងពីរ បានបង្ហើបពីរបៀបធ្វើការនៅក្រៅប្រទេសថា ក្រុមការងារគេយកចិត្តទុកដាក់និងឲ្យតំលៃតារាខ្លាំងណាស់ ជាមួយភាពកក់ក្តៅ ទោះបីត្រូវថតតាំងពីម៉ោង៥ព្រឹកដល់ម៉ោង១យប់ក៏ដោយ ក៏ក្រុមការងារនៅរក្សារបាននៅស្នាមញញឹម ភាពរួសរាយរាក់ទាក់មិនអោយល្អក់កករ ទាំងរបបអាហារ ការធ្វើដំណើរនិងការស្នាក់នៅជាបន្ទុករបស់ក្រុមហ៊ុនផ្ទាល់។
រូបថតដោយ RooSter_KooL Media&Design
រូបថតដោយ RooSter_KooL Media&Design
រូបថតដោយ RooSter_KooL Media&Design
រូបថតដោយ RooSter_KooL Media&Design
ដោយមិនបានបង្ហើបពីតំលៃពលកម្ម ថាប៉ុន្មានគ្រាន់តែអ្នកទាំងពីរបង្ហើបថាច្រើនជាងក្រុងស្រុកច្រើនដង។ វីរ័ត្ននិងធានក៏បង្ហាញពីអារម្មណ៍រំភើបជាមួយការងារធំប្រចាំឆ្នាំ និងឱកាសការងារជាមួយស្រីស្អាតថៃដល់ទៅ២អ្នកទៀតផង។
ជាចុងក្រោយអ្នកទាំងពីរក៏សូមជូនពរទៅអ្នកគាំទ្រ ក៏ដូចជាកុំភ្លេចតាមដាននូវរាល់សមិទ្ធផលថ្មីៗផងដែរ។