ក្រុមហ៊ុន HP បង្ហាញពីឡេបថប់ស៊េរីថ្មី រចនាឡើងពីស្បែកសត្វ

ចែករំលែក
  • 2
  •  
  •  
  •  
  •  
  •   
3497

តើអ្វីទៅដែលប្រកបដោយប្រណីតភាព ជាងសេរីឡេបថប់ MacBook Pro តម្លៃរាប់ពាន់ដុល្លារនោះ?  ចម្លើយពេលនេះគឺ ក្រុមហ៊ុន HP បានដាក់បង្ហាញឡេបថប់កូនកាត់សេរីថ្មី ដែលរចនាឡើងដោយភ្ជាប់ជាមួយ សារធាតុស្បែកសុទ្ធ គឺ HP Spectre Folio ហើយឡេបថប់នេះមិនមែន មានស្បែកដេរត្រឹមតែពីលើរាងខាងក្រៅទេ គឺវាត្រូវបានរចនាឡើងដោយមានស្បែកសុទ្ធភ្ជាប់ជាមួយតួខ្លួនម៉ាស៊ីនទាំងមូលតែម្តង។ ម៉ូតឡេបថប់ស៊េរីថ្មីនេះគឺបានបង្ហាញពី គំនិតឈានមុខក្នុងការរចនាម៉ាសីុនកំព្យូទ័រពីក្រុមហ៊ុន HP ដូចអ្វីដែលក្រុមហ៊ុនបានបង្ហាញជាមួយឡេបថប់ស៊េរីស្តើង Folio ១៣.៣ ជំនាន់មុនៗដែរ។

ដូចរំពឹងទុក បើក្រលេកមើល HP Spectre Folio យើងឃើញថាវាមានភាពឥតខ្ចោះគ្រប់កន្លែង តាំងពីរូបរាងស្បែកដ៏រលោងគួរឲចង់ស្ទាបអង្អែល ពីខាងក្រៅ មកដល់ខាងក្នុងពេលដែលបើកឡើងមានអេក្រង់ ១៣.៣” អីុង ដ៏ភ្លឺភ្នែកចាំស្វាគមន៍ និង ក្តារចុចឃីប៊តសាងពីលោហៈធាតុរលោងពណ៌ទឹកប្រាក់ ហើយសណ្ឋានកូនកាត់របស់ឡេបថប់នេះ ដែលស្រដៀងទៅនឹងឡេបថប់ស៊េរី Microsoft Surface វាបង្ករភាពងាយស្រួល សំរាប់ផ្លាស់ប្តូរសណ្ឋាន ដើម្បីឲស្របទៅនឹងចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់។

ស្បែកមិនមែនជាលក្ខណៈពិសេសតែម្យ៉ាងរបស់ HP Spectre Folio នោះទេ ឡេបថប់នេះក៏បានភ្ជាប់នូវ CPU Y-Series របស់ Intel ជំនាន់ទី៨ ដំបូងគេដែលមិនត្រូវការកង្ហារពីក្នុង ជាមួយនឹង Motherboard ស៊េរីថ្មី ដែលមានទំហំតូចជាង Motherboard ឡេបថប់ផ្សេងៗដល់ទៅ ២០ភាគរយ មិនត្រឹមតែប៉ុណ្ណោះវាក៏មានជំរើសអាចភ្ចាប់ជាមួយនឹងសេវា 4G LTE ផងដែរ។ HP Spectre Folio ក៏មានប្រដាប់ដោយអេក្រង់សន្សំសំចៃថាមពលប្រភេទថ្មី របស់ក្រុមហ៊ុន Intel ដែលវាអាចកាត់បន្ថយការប្រើប្រាស់ថាមពលដល់ទៅពាក់កណ្តាល ជាមួយនឹងថ្មដ៏ធំ ដែលតាមការបញ្ចាក់ពី HP គឺអាចដំណើរការបានរហូតដល់ទៅ១៩ម៉ោង សំរាប់ប្រភេទCore i5 ១៧ម៉ោង សំរាប់ប្រភេ Core i7 និង ១៤ម៉ោងសំរាប់ស៊េរីភ្ចាប់សេវា 4G LTE។

ដោយសារតែក្រុមហ៊ុន HP មានបទពិសោធន៍រាប់សិបឆ្នាំ និង ជាជើងចាស់ក្នុងទីផ្សារបច្ចេកវិទ្យា ឡេបថប់កំពូលនេះត្រូវបានរចនាឡើងប្រកបដោយគុណភាពខ្ពស់ ដោយឃើញផ្ទាល់តាមរយៈរូបរាងដ៏ដ៏ប្រណិត និង អេក្រង់លំដាប់កំពូល មិនត្រឹមតែប៉ុណ្ណោះវាក៏មានភ្ចាប់ស្រាប់ជាមួយប៉ាសបំពងសំលេង Bang & Olufsen ចំនួនបួនគ្រាប់ និង រន្ធសំរាប់ដាក់ប៊ិុចរបស់ HP ទៀតផង។ HP Spectre Folio មានជំរើសចាប់ពី RAM 8GB និង SSD 256GB ឡើងទៅ នឹងចាប់ផ្តើមដាក់លក់ នៅទីផ្សារសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ២៩ ខែតុលា ក្នុងតម្លៃ ១,២៩៩ ដុល្លារ សំរាប់ប្រភេទCore i5 និង ១,៤៩៩ ដុល្លារ សំរាប់ប្រភេទCore i7 ដោយមានជំរើសពីរពណ៌គឺ ពណ៌ត្នោត និង សំរាប់ពណ៌ឈាមជ្រូក ដែលនឹងចេញលក់នៅខែធ្នូ ដែលគេរំពឹងទុកថាប្រាកដជាមានជំរើសអេក្រង់ប្រភេទ 4K។

ឡេបថប់ដែលធ្វើពីស្បែកសុទ្ធ បែបនេះអាចជាការចាប់ផ្តើមមួយដែលជំរុញឪក្រុមហ៊ុនផ្សេងទៀតយកគំរូតាមដោយរចនា ផលិតផលអេឡិចត្រូនិករបស់ពួកគេពីធាតុស្បែកដ៏គួរចាប់អារម្មណ៍នេះ បូករួមជាមួយភាពពេញនិយមរបស់ស្រោមផលិតផលអេឡិចត្រូនិកធ្វើពីស្បែកជាច្រើន។




Share the joy
  • 2
  •  
  •  
  •  
  •  
  •   

Related Articles

ស្ងាត់ៗចាដេតដឹកដៃស្រីស្អាតថានិច្ចដល់ក្រុងពូសាន(មានវីដេអូ)
WOW ប្រាសាទដាវិនក្លាយជាអប្សរាសដ៏ស្រស់ស្អាត
ផ្ទុះសំណើចជាមួយនឹងខ្សែភាពយន្ត “Men in Black” នៅរោងភាពយន្ត
ទីបំផុតចាដេត ក្លាយជាតារារបស់ផលិតកម្មយក្ស GMM Grammy ជាផ្លូវការ
FriendZone របស់ KatyLove សង្ហាដូចតារា
Bella ភរិយា លោក ជា វណ្ណារិទ្ធ ស្រាប់តែដុះកន្ទុយត្រី ពេលដល់ទឹកដី Maldives
សេន រ៉ានុត អាយុកើន តែសមត្ថភាពមិនស្រុតចុះ (មានវីដេអូ)
តោះ ចាដេត នាំទៅស្គាល់ ក្រុមហ៊ុនCPR
ប៉ែន ចាន់សិត ចេញមុខបកស្រាយការពិត (មានវីដេអូ)
ផល ពៅវិរ័ត្ន តារាចាយរាង
ប៉ុន្មានសន្លឹក របស់ មាន សូនីតា សន្លប់កប់សារី
អីយ៉ាស់ សាណានិងកូនស្រីកំពុងថតអីហ្នឹង?
ខួបកំណើតរបស់ សុភ័ក្រ កុសុម៉ា កូរភ្ញៀវសន្លប់ (មានវីដេអូ )
សុខ សុមាវត្តី និង លី វ៉ាហីត ដឹកដៃគ្នា ថតវីដេអូថ្មី
តាជីគីស្ថាន ដែនដីស្រីស្អាតដែលអ្នកសឹងមិនស្គាល់
វិធី​សាស្ត្រ​​ដក​ខ្លួន​ចេញ​ពី​ជំងឺ​បាក់ទឹកចិត្ត
ធ្លាប់ដឹងទេ អ្វីខ្លះ ​ដែល​ច្រាន​មនុស្សម្នាក់ឲ្យ​មានជំងឺ​បាក់​ទឹក​ចិត្ត ?
មកស្រីៗគ្នាយេីង ក្រចកធម្មតា ម៉េចស្ទាវ? (មានវីដេអូ)
មានសូនីតាប្រហេីរ១ឃ្លា “បើស្អប់អ្នកសិល្បៈហេតុអីនៅមើលរឿង នៅស្តាប់ចម្រៀង?”
ប្រតិកម្មខ្លាំងក្នុងករណីកញ្ញា ទេព បូព្រឹក្សយប់មិញ
កញ្ញាទេព បូព្រឹក្ស ត្រូវគេគប់ស្រាប៊ៀនៅភោជនីយដ្នានមួយ (មានវីដេអូ)
តើអ្នកមានស្ទីលធ្វើខ្លួនសម្រាប់ថ្ងៃគ្រឹស្មាសហើយឬនៅ? (មានវីដេអូ)
ភស្តុតាងដែលបញ្ចាក់យ៉ាងច្បាស់ថា ប្រទេសកម្ពុជាជាដែនដីសុវណ្ណភូមិ
ទៅពិព័រណ៍សៀវភៅកម្ពុជាឆ្នាំនេះមានដើរជួបក្រាស់អត់?
ពិព័រណ៍សៀវភៅកម្ពុជាលើកទី៧ មនុស្សច្រើនខាប់ដូចទឹកគ្រឿង
រាជិនីក្រមា “មាន សូនីតា” ព្រលះ ហាងប្រេនមួយយ៉ាងចាស់ដៃ
លើកដំបូងរបស់អ្នកនិពន្ធប្រលោមលោក ជាមួយសៀវភៅលើកទឹកចិត្តជំនាន់ថ្មី
តើតារាខ្មែរណាខ្លះដែលបានទទួលស៉្បតពាណិជ្ជកម្មនាំរបស់ស្រាប៊ៀកម្ពុជា និង Man City?
អាហារ៦ប្រភេទ ជួយអោយសក់ដុះបានល្អ
ចង់ចេះធ្វើនំខេកស្អាតៗនិងភេសជ្ជ:កប់ៗ ត្រូវអត់? លែងពិបាកទៀតហើយ (មានវីដេអូ)
ធ្លាប់ជួបអ្នកមើលកុនចរិតអញ្ចឹងៗដែរអត់? និយាយថាអត់១ម៉ាត់មក (មានវីដេអូ)
នៅសល់ជាង១ខែទៀត កក់សំបុត្រទៅមេីល Christmas និងឆ្លងឆ្នាំនៅសិង្ហបុរី
ពលរដ្ឋកម្ពុជាអាចធ្វើដំណើរទៅប៉ុន្មានប្រទេសដោយមិនចាំបាច់សំុទិដ្ឋាការ (Visa)?
តោះមកស្គាល់ MoMo Station របស់ស្រីមំុ ល្បីថាកប់សារី (មានវីដេអូ)
ហេតុផលដែលប្រទេសមួយចំនួនបើកបរប្រកាន់ឆ្វេង​ និង មួយចំនួនទៀតបើកបរប្រកាន់ស្តាំ
ខួប១០០ឆ្នាំ ដែលយុទ្ធជនខ្មែរបានពលីជីវិតការពារសេរីភាពនៅទ្វីបអឺុរ៉ុប
9Q ៩សំនួរជាមួយកម្លោះធាន តារាថ្មីតែស្រវ៉ាបានការងារធំៗ (មានវីដេអូ)
ក្រលេកមើលទង់ជាតិខ្មែរពីអតីតកាលទាំងប្រាំបួន
ចុះបេីយក្សសង្ហាបែបហ្នឹង គិតថានាងសិតាប្រហែលអាចប្តូរចិត្ត
មកដឹងអំពីប្រវត្តិរូបថតដ៏ល្បីល្បាញនាទិវាឯករាជ្យជាតិ
ការពិតទាំង១០ ដែលអ្នកមិនធ្លាប់ដឹង អំពីប្រទេសកម្ពុជា
សន្លប់កប់សារី តិចច្រឡំសាសន៍គេ នេះ CABIN CREW ខ្មែរយេីងទេ
ដឹងអត់ថា Victoria’s Secret Fashion Show 2018 នឹងប្រារព្ធនៅទីណា?
ហូឡង់ និង ណេដឺរលែន (Holland and Netherlands) ដែលតែងតែច្រឡំគ្នា
តើហេតុអ្វីបានជាមានរូបប្រាសាទអង្គរវត្តរបស់ខ្មែរ នៅរាជវាំងក្រុងបាងកក ប្រទេសថៃ?
មកស្គាល់ឈ្មោះខេត្តកោះកុង កាលនៅក្រោមអំណាចសៀម
9Q 9សំណួរ ពីប្រុសស្អាតជំនាន់ថ្មី​ ដូរីកូ
អាចហូរឈាមច្រមុះ បេីចូអីុ ប្រលែងល្វែងលេីមួយទំហឹងយ៉ាងនេះ
ដូចស្ករតាំងម៉ែអញ្ចឹងលោកអេីយ
ពួកគេរស់នៅអនាគតទៅហើយ​ មានតែពួកយើងទេនៅឆ្នាំ២០១៨
អ្នកណាខ្លះនៅចាំ រូបសំណាកហនុមានកាច់កយក្ស និង ស្វាពាលីចាក់កក្របីទូភី?
ទេព បូពិក្ស បង្ហោះសារមិនពេញចិត្ត…..
កប់សារីបាត់ ជាមួយរូបថតសីុអារម្មណ៏របស់ Bella
តើពិធីមង្គលការរបស់ ចេននី និង មិកគី តើអ្នកណាជាអ្នកចេញលុយ?
ពេលពោះទទេ គួរញាំុអ្វី?
ចំណីទាំង១០ប្រភេទដែលធ្វើឲ្យអាយុខ្លី 
កម្មវិធីប្រកាសទូរសព្ទ OnePlus 6T នឹងត្រូវលើកពេលមកមុនមួយថ្ងៃ
មុខងារ Mini Player របស់ YouTube មកដល់លើកុំព្យូទ័រ
ក្រុមហ៊ុន HP បង្ហាញពីឡេបថប់ស៊េរីថ្មី រចនាឡើងពីស្បែកសត្វ

Leave a Comment

Your email address will not be published. Required fields are marked *